​ចំណុច​៥​យ៉ាង​ ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​កុហក​នៅ​​​ក្នុង​ប្រវត្តិ​រូប​ការងារ​(CV)​



មនុស្ស​ជា​ច្រើន​ណាស់​បាន​បញ្ចូល​ព័ត៌មាន​មិន​ពិត​ចូល​ទៅ​កាន់​ប្រវត្តិរូប​របស់​ពួក​គេ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មើល​ទៅ​មាន​បទពិសោធន៍​ខ្ពស់​និង​ស័ក្តិ​សម​នឹង​ការងារ​ថ្មី​ដែល​ពួក​គេ​ដាក់។ យោង​ទៅ​តាម​ការ​សិក្សា​របស់ Society of Human Managers មនុស្ស​លើស​ពី​៥០​ភាគរយ​បាន​កុហក​ក្នុង​ប្រវត្តិរូប​​របស់​ពួក​គេ។ ខាងក្រោមនេះ គឺជាអ្វីដែលមនុស្ស​ភាគច្រើនចូលចិត្តកុហក៖

១) រយៈពេល​នៃ​ការងារ៖ វា​ត្រូវ​បាន​គេ​ជឿជាក់​ថា​មនុស្ស​ដែល​មាន​​បទពិសោធន៍​​ក្រោយ​១​ឆ្នាំ​ដូច​ជា​មិនសូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍។ ដូច្នេះ​ហើយ មនុស្ស​ព្យាយាម​កុហក​ប្រសិន​ជា​ពួក​គេ​ធ្វើ​ការ​នៅ​កន្លែង​ចាស់​មិន​ដល់​១​ឆ្នាំ។

២) កុហក​ពី​ស្នាដៃ៖ ការ​កុហក​ពី​ស្នាដៃ​របស់​អ្នក​មិន​​ដូច​នូវ​អ្វី​ដែល​អ្នក​ចេះ​ពិត​ប្រាកដ​នោះ​ទេ។ ប្រសិន​ជា​អ្នក​មិន​ចេះ​ទេ សូម​អ្នក​កុំ​កុហក។

៣) សញ្ញាប័ត្រ៖ អ្នក​មិន​គួរ​កុហក​ពី​ប្រវត្តិ​ការ​សិក្សា​របស់​អ្នក​នោះ​ទេ ពី​ព្រោះ​ថា​អ្នក​នឹង​ប្រឈម​មុន​នឹង​ការ​ដេញ​ចោល​ភ្លាម​ៗ​ប្រសិន​ជា​មេ​របស់​អ្នក​ដឹង។

៤) មូលហេតុ​ដែល​អ្នក​ឈប់​ពី​ការងារ​ចាស់៖ ​នៅ​ពេល​ដែល​អ្នក​ឆ្លើយ​សំនួរ​នេះ អ្នក​ត្រូវ​ពី​ភាព​វិជ្ជមាន​ជាជាង​ភាព​អវិជ្ជមាន​​​និង​ប្រាប់​ពី​ហេតុ​ផល​ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​មក​កន្លែង​ការងារ​ថ្មី​មួយ​នេះ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.list25.com​​

X
5s