ប្រទេសទាំង១៧ ដែលមានបញ្ហាអនក្ខរភាព (អត់ចេះអាន និងសរសេរ) ច្រើនបំផុតក្នុងលោក
បិតាប្រទេសសិង្ហបុរី លោក លី ក្វាន់យូ បានលើកឡើងថា "តើសិង្ហបុរីត្រូវអភិវឌ្ឍន៍អ្វីមុន ? អភិវឌ្ឍន៍សេដ្ឋកិច្ច ? អភិវឌ្ឍន៍សុខាភិបាល ? អភិវឌ្ឍន៍វប្បធម៌ ? អភិវឌ្ឍន៍ទេសចរណ៍ ? អភិវឌ្ឍន៍ឧស្សាហកម្ម ? អភិវឌ្ឍន៍បច្ចេកវិទ្យា ? ទេ !!! អភិវឌ្ឍន៍ខួរក្បាលប្រជាពលរដ្ឋជាមុន។ ពលរដ្ឋដែលខ្លាំង ត្រូវតែជាពលរដ្ឋដែលមានវិន័យ។ ពលរដ្ឋដែលខ្លាំង ត្រូវតែជាពលរដ្ឋដែលមានចំណេះដឹង។" ។
ការអប់រំគឺជាឫសគល់ដ៏សំខាន់មួយក្នុងការជំរុញសម្ទុះអភិវឌ្ឍផ្នែកផ្សេងទៀតៗឲ្យដើរទៅតាមរង្វង់ចលនាមានភាពស៊ីចង្វាក់គ្នា ដែលចាត់ទុកជាភាពរុងរឿងរបស់សង្គមជាតិមួយ។ ការអប់រំនៅក្នុងសម័យបច្ចេកវិទ្យាជឿនលឿនដែលជាផលនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោកនេះទៀតសោត កាន់តែប្រៀបបានទៅនឹងកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីភាពសំខាន់នៃចំណេះដឹងរបស់ប្រជាជនទៅទៀត។ ដោយកំណត់ជាទូទៅនូវប្រទេសណាដែលមានអត្រាភាគរយនៃភាពចេះអក្សរត្រឹម៥៥%ឬទាបជាងនេះ ចាត់ទុកជាបញ្ហាដ៏ធ្ងន់ធ្ងររបស់ប្រទេសនោះ ខាងក្រោមនេះគឺជាទិន្នន័យរបស់CIA World Factbook ធ្វើការបង្ហាញពីប្រទេសចំនួន១៧ដែលមានអត្រានៃភាពចេះអក្សរទាបបំផុតនៅលើសកលលោក៖
១៧) ប្រទេសប៉ាគីស្ថាន៖ ប្រជាជនសរុបចំនួន១៩០លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន៥៤.៩% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល៥.៧ឆ្នាំ។
១៦) សាធារណរដ្ឋហ្គីណេប៊ីសៅ៖ ប្រជាជនសរុបចំនួន១.៦៣លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន៥៤% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល៦ឆ្នាំ។
១៥) សាធារណរដ្ឋហៃទី៖ ប្រជាជនសរុបចំនួន៩.៨លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន៥៣% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល៦ឆ្នាំ។
១៤) សាធារណរដ្ឋហ្គាំប៊ី៖ ប្រជាជនសរុបចំនួន១.៨៨លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន៥១.១% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល០ឆ្នាំ។
១៣) កោះវ៉ាលីស៍និងហ្វុយទុយណា៖ ប្រជាជនសរុបចំនួន១៥,៥០៧នាក់ មានអត្រានៃភាពចេះអក្សរចំនួន៥០% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល១៦ឆ្នាំ។
១២) ប្រទេសសេណេហ្គាល់៖ ប្រជាជនសរុបចំនួន១៣.៣លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន៤៩.៧% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល១៧.២ឆ្នាំ។
១១) ព្រះរាជាណាចក្រប៊ូតាន់៖ ប្រជាជនសរុបចំនួន៧២៥,២៩៦នាក់ មានអត្រានៃភាពចេះអក្សរចំនួន៤៧% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល១១ឆ្នាំ។
១០) សាធារណរដ្ឋសេរ៉ាឡេអូន៖ ប្រជាជនសរុបចំនួន៥.៤៩លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន៤៣.៣% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល៩ឆ្នាំ។
៩) សហព័ន្ធសាធារណរដ្ឋប្រជាធិបតេយ្យអេត្យូពី៖ ប្រជាជនសរុបចំនួន៩៣.៩លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន៤៣% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល៦ឆ្នាំ។
៨) សាធារណរដ្ឋបេណាំង៖ ប្រជាជនសរុបចំនួន៩.៨៨លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន៤២% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល៦ឆ្នាំ។
៧) សាធារណរដ្ឋហ្គីណេ៖ ប្រជាជនសរុបចំនួន១១.២លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន៤១% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល៦ឆ្នាំ។
៦) សហព័ន្ធសាធារណរដ្ឋសូម៉ាលី៖ ប្រជាជនសរុបចំនួន១០.១លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន៣៧.៨% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល៨ឆ្នាំ។
៥) សាធារណរដ្ឋឆាដ៖ ប្រជាជនសរុបចំនួន១១.២លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន៣៤.៥% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល៦ឆ្នាំ។
៤) សាធារណរដ្ឋម៉ាលី៖ ប្រជាជនសរុបចំនួន១៥.៥លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន៣៣.៤% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល៩ឆ្នាំ។
៣) សាធារណរដ្ឋនីហ្សេរ៖ ប្រជាជនសរុបចំនួន១៦.៩លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន២៨.៧% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល៦ឆ្នាំ។
២) សាធារណរដ្ឋឥស្លាមអាហ្វហ្គានីស្ថាន៖ ប្រជាជនសរុបចំនួន៣០.៤លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន២៨.១% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល៦ឆ្នាំ។
១) ប្រទេសប៊ូគីណាហ្វាសូ៖ ប្រជាជនសរុបចំនួន១៧.៣លាននាក់ មានអត្រានៃភាពចេះអក្សរចំនួន២២% និងការទទួលបានការអប់រំដោយច្បាប់មានរយៈពេល១០ឆ្នាំ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ country-facts.findthedata