ចង់​ពូកែ​ផ្នែក​តាម​ដាន​ ឬ ស៊ើប​រឿង​ផ្សេងៗ​ ​អ្នក​អាច​រៀន​ពី​ស្ដាយ​ស៊ើបអង្កេត​របស់​FBI​​​



ការិយាល័យ​សហព័ន្ធ​ផ្នែកស៊ើបអង្កេត​(The Federal Bureau of Investigation) ឬ​ហៅ​កាត់​ថា​ FBI គេ​ត្រូវ​បាន​ស្គាល់​ថា​ជា​ សហព័ន្ធ​ស៊ើបអង្កេត​ រឿង​ឧក្រិដ្ឋកម្ម​នានា​ ដោយ​ជោគជ័យ​បំផុត​ ​លើ​លោក​។ បើ​ពួក​គេ​ចង់​ស៊ើប​​ពី​អ្វី​មួយ​ហើយ គ្មាន​រឿង​​ណា​ដែល​មិន​ជោគជ័យ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​អាច​ស៊ើប​ដឹង​បាន​លឿន​ទៀត​។ ពេល​នេះ​អ្នក​អាច​រៀន​ពី​​ស្ដាយ​ខ្លះ​ៗ ក្នុង​ការ​ស៊ើប​រក​អ្វី​ដែល​អ្នក​ចង់​ដង​បាន​ពី​ពួក​គេ​ហើយ​។

១) ​បើ​ចង់​តាមដាន​នរណា​ម្នាក់ ចូរ​កុំ​ប្រាប់​ពី​កំហុស​ដែល​ពួក​គេ​មាន​៖ សៀវភៅ​របស់ពួក​FBI បាន​និយាយ​ថា ការ​បង្ហាញ​ពី​កំហុស​របស់​ជន​ចាប់​ចោទ គឺ​គ្មាន​បាន​ផល​ទេ​។ អ្នក​ត្រូវ​​នៅ​ឲ្យ​​ស្ងៀម ញញឹម​ ហើយ​ធ្វើ​ជា​ ស្ដាប់​តាម​អ្វី​ដែល​ពួក​គេ​និយាយ ​រួច​មក​ គិត​ម្នាក់​ឯង ថា​ពួក​គេ​មាន​ល្បិច​អី​ទៀត ​ដាក់​អ្នក​។

២) ត្រូវ​គួរ​​សម​ បំផុត​ដាក់​បុគ្គល​នោះ​៖ ភាព​គួរ​សម នឹង​នាំ​ឲ្យ​ពួក​គេ​គិត​ថា​អ្នក មិន​ចង់​មាន​បញ្ហា ហើយ​អ្នក​គឺ​ជា​មនុស្ស​ស្លូត​ទៀត​ផង។ ទោះ​បី​គេ​ជា​មនុស្ស​អាក្រក់​កម្រិត​ណា ពេល​ដែល​អ្នក​គោរព​ពួក​គេ ​ ​គេ​ក៏​មិន​សូវ​ផ្គើន​ដាក់​អ្នក​ដែរ។

៣) ញញឹម​ជានិច្ច​៖ ស្នាម​ញញឹម​គឺ​ជា​អាវុធ​សម្ងាត់​សម្រាប់​ប្រឆាំង​ មនុស្ស​អាក្រក់ ហើយ​វា​អាច​បិទបាំង​អារម្មណ៍​ខឹង​របស់​អ្នក​ ទៅ​លើ​នរណា​ម្នាក់​បាន​ទៀត។ បើ​អ្នក​ញញឹម​រាល់​ពេល​នោះ ពួក​គេ​នឹង​មិន​អាច​យល់​ថា​អ្នក​គិត​ពី​អ្វី​នោះ​ទេ។

៤) ​ សរសើរ​ពួក​គេ​៖ ទោះ​បី​អ្នក​ចង់​ដឹង​ ព័ត៌មាន​អ្វី​មួយ​ពី​នរណា​ម្នាក់​ក៏ ដោយ អ្នក​ត្រូវ​លើក​ពាក្យ​សរសើរ​ពី​បុគ្គល​នោះ ព្រោះ​ថា​បុគ្គល​ទាំង​​នោះ នឹង​ជោរ ហើយ​អាច​ធ្លោយ​មាត់​និយាយ​រឿង​ដែល​អ្នក​ចង់​ដឹង​​ទៀត​ផង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com

X
5s