បើមិនពូកែនិយាយហើយចង់មានគ្នីគ្នានិយាយជាមួយច្រើន កុំភ្លេចតិកនិកទាំងនេះ
ជួនកាលអ្នកអាចជាមនុស្សប្រភេទមិនចូលចិត្តនិយាយច្រើន ឬមួយធ្លាប់ស្គាល់នរណាដែលមានសភាពបែបនេះ។ នៅលើលោកនេះ អ្នកគួរតែចេះមាត់ក រកអ្នកដទៃ ដើម្បីធ្វើខ្លួនឯងឲ្យទៅ ជាមនុស្សរស់រាយ។ តើមានវិធីអ្វីខ្លះដែលអាចជួយបាន?
១) ជ្រើសរើសពេលសន្ទនាឲ្យត្រឹមត្រូវ៖ ពេលខ្លះការសន្ទនាខុសពេល ក៏នាំឲ្យគ្មានអ្នកនិយាយរកដែរ។ ទោះបីនិយាយរកគ្នា ក៏និយាយមិនបានយូរដែរ។ ចុះហេតុ អីមិនរកពេលឲ្យល្អ ដើម្បីនិយាយរាក់ទាក់គ្នាឲ្យបានយូរទៅ?
២) ធ្វើជាមនុស្សពូកែស្ដាប់មិនមែនពូកែនិយាយទេ៖ គ្មាននរណាអង្គុយចាំ ស្ដាប់តែអ្នកនិយាយទេ ពេលដែលគេចង់និយាយ អ្នកត្រូវបើកឱកាសឲ្យគេនិយាយផង ព្រោះថាបើអ្នកនិយាយតែឯងសុទ្ធ បែបគ្មានអ្នកណាចង់នៅជិតទេ។
៣) សួរសំណួរបើក ដើម្បីឲ្យគេអាចសម្រាយហើយនិយាយបានយូរ៖ បើអ្នកសួរសំណួរ ដោយចម្លើយបាទឬចាស កិច្ច សន្ទនានោះនឹងមិនយូរឡើយ។ តែបើសំណួរទាំងនោះ បែកអូរហូរស្ទឹង វិញ អ្នកនឹងកាន់តែនិយាយរាក់ទាក់គ្នា បានយូរហើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org