ប្រទេស​ទាំង​១០​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ជនបរទេស​ ប៉ុន្តែ​មិន​មែន​​អាមេរិក និង ​អង់គ្លេស​



​​វិស័យ​ទេសចរណ៍​ គឺ​ជា​វិស័យ​សំខាន់​សម្រាប់​ប្រទេស​នីមួយៗ​។ ​ចំណុច​សំខាន់​មួយ​ ​ក្នុង​ចំណោម​ចំណុច​សំខាន់​ផ្សេងៗ​ទៀត​ ដែល​ជំរុញ​ចិត្ត​ឲ្យ​អ្នកទេសចរ​ចង់​​ទៅ​កម្សាន្ត​នោះ គឺ​សុវត្ថិភាព ​និង សន្តិសុខ​របស់​ពួកគេ​។ ​បើ​យោង​តាមInterNations ​ដែល​ជា​គមនាគមន៍​មួយ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​ ​ដែល​បង្កើត​ឡើង​ក្នុង​ទិសដៅ​ដើម្បី​ជួយ​សម្រួល​ការ​​លំបាក​ដល់​ជនបរទេស​​​​​នោះ​ បាន​ធ្វើ​ការស្រាវជ្រាវ និង ​បង្ហាញ​របាយការណ៍​ប្រទេស​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ជនបរទេស​៖ ១) ​ប្រទេស​លុចហ្សំបួរ​ ២) ​​សិង្ហបុរី​ ៣) ​​ប្រទេស​​ជប៉ុន​ ៤) ​កាណាដា​ ៥) ​​ប្រទេស​ម៉ាល់តា ៦) ​​ស្វីស​ ៧) ​ន័រវែស​ ៨) ​​នូវែលហ្សេឡង់​ ​៩) ​​​​ហ្វាំងឡង់​ ១០) ​កោះ​តៃវ៉ាន់​ ​សូម​បញ្ជាក់​ថា ​​ការ​ស្រាវជ្រាវ​ខាង​លើ​នេះ គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​ស្ទង់​មតិ​​ជនបរទេស​ប្រមាណ​១៤ ៣០០​នាក់​ ​ដែល​មក​ពី​១៧៤​ប្រទេស និងកំពុង​រស់នៅ​ក្នុង​ប្រទេស​ចំនួន​១៩១៕ ​ដោយ​៖ រតនា ​វិចិត្រ
X
5s