​វិធីសាស្ត្រ​មួយ​ចំនួន​ក្នុង​ការ​បង្វឹក​ខួរ​ក្បាល កុំ​ឲ្យចេះ​តែ​បារម្ភ​ ​និង​​​ ​ភ័យ​​ហួសហេតុ​ពេក​



ការ​ភ័យ​ព្រួយ​ច្រើន​ហួស​ហេតុ​ពេក គឺ​វា​មិន​ល្អ​សម្រាប់​សុខភាព​អ្នក​​ទេ​។ ហេតុ​នេះ​ហើយ​ អ្នក​គួរ​ដឹង​ថា​តើ​ មាន​វិធី​អ្វី​ខ្លះ ដើម្បី​ហ្វឹកហាត់​ខួរ​ក្បាល​អ្នក​ កុំ​ឲ្យ​កាន់​តែ​លំបាក​ទៅ ៗ ។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​៖

១) បញ្ឈប់​ការ​គិត​អ្នក ដោយ​សរសេរ​រឿង​ទាំង​អស់​ទុក​៖ វិធី​នេះ​គឺ​ល្អ​ខ្លាំង​ជាង​គេ​ ហើយ​ក្នុង​ការ​ហ្វឹកហាត់​ខួរ​ក្បាល​កុំ​ឲ្យ​គិត​ច្រើន​ ។​ បើ​ខួរ​ក្បាល​របស់​អ្នក​ គិត​រឿង​ជា​ច្រើន​នៅ​ពេល​យប់​នោះ អ្នក​គួរ​ប្រាប់​ខ្លួន​ឯង​ឲ្យ​ឈប់​​គិត ហើយ​សរសេរ​អ្វី​ដែល​អ្នក​គិត​ដាក់​លើ​ក្រដាស​ទៅ​។

២) តាំង​សមាធិ​៖ ការ​តាំង​សមាធិ​អាច ​ហ្វឹកហាត់​ខួរ​ក្បាល​អ្នក ឲ្យ​ប្រកាន់​ភាព​​ស្ងប់ស្ងាត់​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​តាំង​សមាធិ​នេះ​ឯង ជា​វិធី​មួយ​ក្នុង​ការ​ កាត់​បន្ថយ​ អ័រម៉ូន​ស្រ្ដេស​ ​បាន​លឿន​។

៣) ការ​ហាត់​កីឡា​៖ ហាត់​កីឡា​ ក៏​ជា​ផ្នែក​មួយ​អាច​ឲ្យ​អ្នក​ឈប់​គិត​រឿង​ ​អ្វី​ៗ ដែល​​ចេះ​តែ​ផ្ទុះ​ឡើង​ក្នុង​ខួរ​ក្បាល​អ្នក​ហើយ​។ អ្នក​ស្រាវជ្រាវ​និយាយ​ថា បើ​រាងកាយ​អ្នក រឹងមាំ​ល្អ​ហើយ​នោះ អ័រម៉ូន​ស្រ្ដេស​ នឹង​មិន​អាច​វាយ​លុក ឬ​ក៏​បង្កើត​អារម្មណ៍​ស្មុគស្មាញ​ចំពោះ​អ្នក​បាន​ឡើយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity

X
5s