ឆ្នាំ​រការ​ ជា​ឆ្នាំ​​​នាំ​លាភ​ដល់​​ទីផ្សារ​ភាគហ៊ុន​​ពិភពលោក!​​



​ចូល​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​ចិន​​ ឆ្នាំ​រការ​នេះ​ នឹង​នាំ​ផល​លាភ​ល្អ​ដល់​ទីផ្សារ​ភាគហ៊ុន​​ពិភពលោក​ គឺ​មិន​ថា​ទីផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​នោះ​ទេ​ សូម្បី​នៅ​អាមេរិក​ក៏​ល្អ​ប្រសើរ​ដែរ។​ ការ​សន្និដ្ឋាន ​​​ដោយ​ផ្អែក​ទៅ​លើ​​បទ​ពិសោធន៍​​កាល​ពី​​អតីត​កាល​នៅ​ទីផ្សារ​​អាស៊ី​​និង​អាមេរិក។ ​​សម្រាប់​ទីផ្សារ​អាស៊ី​៖ ​MSCI Asia ex Japan Index ​បាន​ឆ្លុះ​បញ្ចាំង​ពី​ដំណើរការ​នៃ​ទីផ្សារ​សំខាន់​ៗ​​ ដោយ​មិន​និយាយ​ពី​ទីផ្សារ​នៅ​ជប៉ុន។ ​សន្ទស្សន៍​​នៃ​ទីផ្សារ​ខាង​លើ​​​ ទើប​នឹង​មាន​នៅ​ឆ្នាំ​១៩៨៨​ ​ហើយ​មិន​ទាន់​​បាន​ដើរ​ដល់​​​ ១២​ជុំ​​នៅ​ឡើយ។ ​ដោយ​ឡែក​ ទីផ្សារ​ភាគហ៊ុន​​អាស៊ាន​មាន​ដំណើរ​ការ​ល្អ​បំផុត​នៅ​ឆ្នាំ​១៩៩៣​ ​ដែល​​ជា​ឆ្នាំ​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​នៃ​ទីផ្សារ​ភាគហ៊ុន​អាស៊ី។ ​តាម​ការ​កត់​ចំណាំ​​ ឆ្នាំ​រការ​កន្លង​ទៅ​ ​ផ្ដល់​ផល​លាភ​ចំណូល​​អត្រា​ ៥២​%។ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៨​មក ​ទីផ្សារ​ភាគហ៊ុន​ MSCI Asia ex Japan Index ​ឆ្លង​កាត់​ឆ្នាំ​រការ​ពីរ​ដង​​មក​ហើយ​​ ហើយ​សុទ្ធ​តែ​មាន​សញ្ញាណ​ល្អ។ សម្រាប់​ទីផ្សារ​អាមេរិក៖  ​តាម​ការ​កត់​ចំណាំ​ពី​ក្រុមហ៊ុន​ ​S&P500​ ឱ្យ​តែ​ដល់​ឆ្នាំ​រការ​ គឺ​មាន​សញ្ញាណ​ល្អ​ជា​និច្ច។ ​តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា​ ​S&P500​​ ផ្ដល់​ផល​លាភ​នៃ​ចំណូល​គិត​ជា​មធ្យម​ ១៤% គឺ​ទាប​​ជាង​តែ​ឆ្នាំ​៣​ទេ​ គឺ​​ ​ឆ្នាំ​ខាល​ ​ឆ្នាំ​កុរ​ និង​ឆ្នា​ជូត។ គិត​ចាប់​តាំង​ពី​ឆ្នាំ​ ១៩២៨​ ដែល​ក្រុមហ៊ុន​ ​S&P500​ បាន​តាម​ដាន​ទីផ្សារ​មក​ គឺ​ឆ្នាំ​រការ​ផ្ដល់​សញ្ញាណ​ល្អ​ជា​និច្ច​៕​​​​​ ​​​​​​​​ ​ ​​ ​ ​
X
5s