ចង់ជាប់អាហារូបករណ៍សិក្សាក្រៅប្រទេសមែនទេ? វិធីទាំងនេះនឹងជាគន្លឹះសម្រាប់បំភ្លឺអ្នក
មនុស្សជាច្រើនតែងមានក្ដីស្រមៃ ចង់បន្តការសិក្សាទៅក្រៅប្រទេសដោយអាហារូបករណ៍ មិនចាំបាច់ចំណាយថវិកា។ ដើម្បីទទួលបានឱកាសនោះមក វាមិនងាយស្រួល តែអ្នកនៅតែអាចសម្រេចបាន ប្រសិនបើអ្នកដឹងថាត្រូវធ្វើអ្វីខ្លះ។ ខាងក្រោមនេះនឹងផ្ដល់ជាគំនិតថាតើអ្នកគួរធ្វើអ្វីខ្លះសម្រាប់ ដាក់អាហារូបករណ៍សិក្សាឲ្យជាប់បាន ៖
១) មុនពេលដាក់ពាក្យ៖ អ្នកត្រូវដឹងថា តើមុខវិជ្ជាណាដែលអ្នកចង់រៀន? តើសាកលវិទ្យាល័យណាដែលអ្នកចង់ទៅ ? ពេលអ្នកមានចម្លើយ ច្បាស់លាស់មួយហើយ អ្នកគួរចូលទៅគេហទំព័រសាកលវិទ្យាល័យនោះ ដើម្បីស្វែងរកព័ត៌មាន អាហារូបករណ៍ដែលគេមាន។ បន្ទាប់មកអ្នក អាចចាប់ផ្ដើមរៀបចំ គម្រោង ព្រមទាំងឯកសារដែលគេចង់បានហើយ។
២) ក្នុងពេលដាក់ពាក្យ៖ អ្នកគួរអាន ព័ត៌មានគេឲ្យបានច្បាស់លាស់ ជាពិសេស ផ្នែកតម្រូវការ និងកាលបរិច្ឆេទឈប់ទទួលពាក្យរបស់គេ។ បន្ទាប់មកអ្នកត្រូវរៀបចំឯកសារជាច្រើន ដែលក្នុងនោះរួមមាន៖ « ពាក្យស្នើសុំ ប្រតិបត្តិ ពិន្ទុ សាលា លិខិតឆ្លងដែន ប្រវត្តិរូប ហេតុផលជំរុញឲ្យអ្នកចង់រៀននៅទីនោះ និង សញ្ញាប័ត្រពាក់ព័ន្ធនានា» ។ ដើម្បីចង់ ជាប់ជាបេក្ខជន ចុងក្រោយបាននោះ អ្នកគួរឆ្លើយសំនួរ ដែលបង្ហាញពីមហិច្ឆតាដែលអ្នកចង់បាន និងការប្ដេជ្ញារបស់អ្នកផងដែរ។
៣) បន្ទាប់ពីដាក់ពាក្យហើយ៖ អ្នកគួរឆែកអ៊ីមែលរបស់អ្នក ឲ្យបានញឹកញាប់តាមតែធ្វើទៅបាន ដើម្បីទទួលបានព័ត៌មានថ្មីៗ ពីអាហារូបករណ៍នោះ ព្រោះថាបើជាប់ឬមិនជាប់ ពួកគេនឹងប្រាប់អ្នកតាមអ៊ីមែលនេះឯង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ aseanop