តើគួរជូនកាដូអ្វីទៅមនុស្សជាទីស្រលាញ់ នៅថ្ងៃ១៤កុម្ភៈ(ទិវានៃសេចក្ដីស្រឡាញ់)?
សេចក្ដីស្រឡាញ់គឺមិនទាន់ស្លាប់ទេ ដរាបណាគេនៅតែប្រារព្ធវារៀងរាល់ខែកុម្ភៈ ថ្ងៃទី១៤។ វាជាថ្ងៃដែល មនុស្សគ្រប់គ្នាបង្ហាញនូវសេចក្ដីស្រឡាញ់ដែលពួកគេមាន ទៅកាន់គ្រួសារ មិត្តភ័ក្ដិ អ្នកស្គាល់គ្នា ថៅកែ និងស្នេហាពួកគេផងដែរ។ តើមានកាដូអ្វីខ្លះដែលគេជឿថា វានឹងនាំសំណាង ដល់គ្រប់គ្នានោះ ?
១) ខ្សែក «ខ្ញុំស្រឡាញ់អ្នក» ៖ វាជាសញ្ញាបង្ហាញថាខ្ញុំស្រឡាញ់អ្នក ហើយវាអាចជំនួសដោយពាក្យនោះបាន តាមរយៈខ្សែកមួយខ្សែនេះឯង។
២) សារសរសេរក្នុងដប៖ វាជាគំនិតមួយឆ្នៃប្រឌិតដែរ ក្នុងការជូនកាដូ។ ពួកគេអាចទទួលបានដបកែវដ៏ស្អាតមួយហើយក្នុងនោះ គឺមានសំបុត្រដែលមានអត្ថន័យ ពីអ្នកទៀតផង
៣) ជូនពួកគេទៅពិសាអាហារពេលល្ងាចជុំគ្នា៖ វាគ្មានអ្វីដែលល្អជាង អ្នកអាចចំណាយពេលនៅជាមួយមនុស្សដែលអ្នកស្រឡាញ់ឡើយ ។ មិនថាជាសង្សារ ប្ដីប្រពន្ធ ឬគ្រួសាររទេ ពួកគេនឹងមានអារម្មណ៍ប្លែក ហើយ នឹកស្មានមិនដល់នឹងអ្វីដែលអ្នកបានផ្ដល់ឲ្យគេ ក្នុងថ្ងៃ១៤កុម្ភៈ។
៤) ផ្កា៖ ផ្កា តំណាងឲ្យភាពស្រស់ស្អាត និងទឹកចិត្តផងដែរ ។ ទោះបីវាមិនអាចថិតថេរបានពិតមែន តែវាជាកាដូដ៏ស័ក្ដិសម ហើយធានាថាគេនឹងចូលចិត្ត ជាពិសេសគឺនារីៗ តែម្ដង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.org