អ្វី​ដែល​អ្នក​គួរ​ចង​ចាំ​ នៅ​ពេល​ចង់​ខ្ចី​លុយ​ពី​ធនាគារ​​ដើម្បីរកស៊ី​



ការ​រៀប​ចំ​​និង​មាន​គម្រោង​ច្បាស់លាស់​មួយ​គឺ​ជា​ជំហាន​ដំបូង​នាំ​អ្នក ឲ្យ​​ជោគជ័យ​នឹង​ការ​ខ្ចី​ដើម​ទុន​។ ធនាគារ​មួយ​ៗ ទាមទារ​ការ​ចង់​បាន ព្រម​ទាំង​ពិនិត្យ​មើល​ថា​អ្នក​មាន​អ្វី​ខ្លះ​ មិន​ដូច​គ្នា​ទេ​។ តែ​ប្រាកដ​ណាស់ បើ​អ្នក​អាច​រៀប​ចំ​តាម​វិធី​ខាង​ក្រោម​នេះ​ខ្លះ ភាគ​រយ​ខ្ពស់​ដែល​អ្នក​នឹង​ជោគជ័យ​ ៖​ ១) រៀប​ចំ​ផែន​ការ​អាជីវកម្ម​៖ គ្រប់​ទីកន្លែង​ផ្ដល់​ប្រាក់​កម្ចី​ទាំង​​អស់ ពួក​គេ​នឹង​ទាមទារ​​ឲ្យ​អ្នក​ផ្ដល់​ផែនការ​អាជីវកម្ម​ ទៅ​ពួក​គេ​ ដើម្បី​ពួក​អាច​មើល​ហើយ​អនុញ្ញាត​ឲ្យ​អ្នក​ខ្ចី​បាន​។ ក្នុង​គម្រោង​​ការ​អាជីវកម្ម​នោះ វា​គួរ​បង្ហាញ​​ពី​ជំនឿ​ដែល​អ្នក​ដឹក​នាំ​អាជីវកម្ម​នោះ​ឲ្យ​បាន​ទៅ​មុខ។​ ២)​គួរ​ពិនិត្យ​មើល​ថា​តើ​ធនាគារ​គេ​ចង់​បាន​អ្វី​ខ្លះ​ពី​អ្នក​ខ្ចី​ប្រាក់​កម្ចី​៖ បើ​អ្នក​មិន​ចង់​ឲ្យ​ធនាគារ​បដិសេធ​ការ​ខ្ចី​របស់​អ្នក​ទេ អ្នក​គួរ​អាន​ច្បាប់​របស់​គេ​សិន​។ ក្នុង​នោះ វា​អាច​មាន​ «អ្នក​គួរ​មាន​ អាជីវកម្ម​ខ្លួន​ឯង​ មាន​អាយុ​ពី​២១​ទៅ ៦៥​ឆ្នាំ​ ប្រាក់​កម្ចី​​ដែល​អ្នក​គួរ​បង់​រាល់​ខែ ក្នុង​លក្ខខណ្ឌ​ជាក់លាក់​ណា​មួយ​ ។ » ៣) ត្រូវ​គិត​មើល​ថា​អ្នក​អាច​មាន​សមត្ថភាព​បង់​សង​គេ​រាល់​ខែ​ទេ​៖ មុន​សម្រេច​ចិត្ត​ខ្ចី​ប្រាក់​ក្នុង​ចំនួន​ណា​មួយ អ្នក​ត្រូវ​តែ​វិនិច្ឆ័យ​ពី​សមត្ថភាព​ខ្លួន​ឯង​សិន ថា​រក​បាន​មក​សង​ឬ​យ៉ាង​ណា​។ ៤) ស្វែង​រក​ធនាគារ​អាច​ទុក​ចិត្ត​បាន​៖ ការ​ជ្រើសរើស​ធនាគារ​​ក្នុង​ការ​ខ្ចី​ប្រាក់​គឺ​ជា​រឿង​សំខាន់​បំផុត ហើយ​ប្រហែស​មិន​បាន​ទេ។ មុន​ជ្រើសរើស​ អ្នក​គួរ​សាក​សួរ​គេ​ឯង និង​ស៊ើប​ព័ត៌មាន​ពី​ធនាគារ​នោះ​ឲ្យ​អស់​សិន ដើម្បី​ទប់ស្កាត់​ហានិភ័យ​កើត​ឡើង​ជាយថាហេតុ​ ណា​មួយ​៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖ lifehack .org
X
5s