​ជាទូទៅ​ ​មនុស្ស​​ក្លាហាន​ និង ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​តែង​មាន​ចំណុច​ទាំង​នេះ​



ភាព​ក្លាហាន​គឺ​ជា​គ្រឹះ​មួយ​ដែល​នាំ​អ្នក​ ទៅ​រក​ជីវិត​ដ៏​ល្អ​ប្រពៃ​មួយ​បាន​។ បើ​អ្នក​មាន​ភាព​ក្លាហាន បូក​រួម​សមត្ថភាព​​ល្អ​ទៀត​នោះ អ្នក​ចាំ​តែ​ជួប​រឿង​ជោគជ័យ​ក្នុង​ជីវិត​ទៅ​។ ខាង​ក្រោម​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​៖

១) ពួក​គេ​តែង​តែ​ញញឹម​ រាក់ទាក់​ដាក់​អ្នក​ដទៃ ពេល​នោះ​ហើយ​រឿង​មិន​ល្អ​ក៏​ក្លាយ​ជា​ល្អ​សម្រាប់​ពួក​គេ​ដែរ។

​ ២) ពួក​គេ​តែង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ឲ្យ​ដើរ​ទៅ​មុខ​ ជាពិសេស​ឲ្យ​ពួក​គេ​ចេះ​ឆក់​យក​ឱកាស​ដែល​មាន​។

៣) មាន​កាយ​វិការ​ និង​ឫកពា​សមរម្យ​ ហើយ​អ្នក​ដទៃ មើល​មក​គឺ​ចូលចិត្ត​តែ​ម្ដង​។

៤) ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​គេ​ឯង​មាន​អារម្មណ៍​ថា ពិសេស​ពេល​នៅ​ជាមួយ​គេ​។

៥) តែង​តែ​ស្ដាប់​ ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​សម្ដី​របស់​គេ​ឯង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity

X
5s