បើ​ចង់​បាន​ជីវិត​រស់​នៅ​ស្រួល​ពេក ផល​វិបាក​ទាំង​នេះ​នឹង​កើត​មាន​លើ​អ្នក​មិនខាន​



មនុស្ស​ម្នាក់​ៗ​តែង​ចង់​បាន​ជីវិត​រស់​នៅ​ស្រួល ដោយ​សារ​តែ​ប្រៀបធៀប​ជីវិត​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃ ។ អ្នក​ឃើញ​គេ​រស់​ស្រួល ទើប​ចង់​បាន​ជីវិត​មួយ​រស់​ស្រួល​ដូច​គេ​។ តែ​អ្នក​មិន​ដឹង​ឡើយ ថា​ការ​រស់​ស្រួល វា​មាន​ផល​វិបាក​ច្រើន​ណាស់​សម្រាប់​ទៅ​ថ្ងៃ​មុខ។ តើ​មាន​អ្វី​ខ្លះ​?

១) វា​បង្កើត​សម្ពាធ​សម្រាប់​អ្នក​៖ ពេល​ខ្លះ​ជីវិត​អាច​ដើរ​ទៅ​មុខ​បាន​លុះ​ត្រា​អ្នក​ ខិតខំ​​និង​តស៊ូ​ខ្លាំង​បន្តិច។ ដូច​ជា​អ្នក​ឡើង​ភ្នំ ដែរ ពេល​ខ្លះ​បើ​អ្នក​មិន​ប្រឹង​ឡើង​លើ​ថ្ម​ធំ​ៗ​នៅ​ខាង​មុខ​ទេ អ្នក​មិន​អាច​ដើរ​ទៅ​មុខ​ទៀត​បាន​ឡើយ ហើយ​មាន​តែ​ថយ​ក្រោយ​ទៅ​វិញ​ជា​មិន​ខាន​។ ដូច ការ​ចង់​បាន​ជីវិត​ស្រួល វា​នឹង​នាំ​ឲ្យ​អ្នក​មាន​សម្ពាធ​ចំពោះ​ខ្លួន​ឯង ដោយ​សារ​តែ​ពេល​ខ្លះ​អ្នក​គួរ​តែ​តស៊ូ​ទៅ​មុខ តែ​ចិត្ត​មួយ​ទៀត​មិន​ចង់​ឲ្យ​ខ្លួន​ឯង​លំបាក​ទៅ​វិញ​។

២) បើ​អ្នក​ចង់​បាន​ជីវិត​ស្រួល អ្នក​នឹង​លែង​អភិវឌ្ឍ​ខ្លួន​បាន​ហើយ​ ៖ បើ​អ្នក​ព្យាយាម​កាត់​បន្ថយ​ ការ​ប្រកួត​ប្រជែង​​និង​តស៊ូ​ក្នុង​ជីវិត​ហើយ​នោះ អ្នក​នឹង​លែង​បាន​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​ជា​រៀង​រហូត​ ហើយ​អ្នក​អាច​ទុក​ត្រឹម​អ្វី​ដែល​អ្នក​មាន​បច្ចុប្បន្ន​ប៉ុណ្ណោះ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack. Org

X
5s