រឿង​ពិត​៥​យ៉ាង ​នៃ​ជីវិតអាពាហ៍ពិពាហ៍​ ​​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ដឹង​



ជីវិត​អាពាហ៍ពិពាហ៍ តាម​​ពិត​ទៅ​វា​ពិបាក​និយាយ​ណាស់ ហើយ​មនុស្ស​ម្នាក់​ៗ ដែល​ធ្លាប់​បាន​ឆ្លង​កាត់​​គឺ​សុទ្ធ​តែ​បង្ហាញ​ទស្សនៈ​ខុស​ៗ​គ្នា​ផង​ដែរ។ ​តើ​ការ​ពិត​ជីវិត​អាពាហ៍ពិពាហ៍​ ៗ មាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ណា​? ហើយ​តើ​វា​ស្រដៀង​នឹង​ជីវិត​អាពាហ៍ពិពាហ៍​អ្នក​ដែរ​ទេ​?

១) មិន​ថា​អ្នក​ខំ​ប្រឹង​កម្រិត​ណា​ដើម្បី​បញ្ជាក់​ថា អ្នក​ត្រូវ​ទេ ដើម្បី​បាន​ជីវិត​អាពាហ៍ពិពាហ៍​មួយ​រឹង​មាំ​បាន​ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា​អ្នក​ខុស​ទៅ​។

២) មិន​ថា​អ្នក​ឲ្យ​តម្លៃ​លើ​សម្រស់​​ស្រស់​ស្អាត ឬ​​ក៏​ភាព​ល្អឥតខ្ចោះ​កម្រិត​ណា​ទេ ចុង​ក្រោយ​អ្នក​នឹង​ដឹង​ថា​ អ្វី​ៗ គឺ​មិន​ដូច​ការ​រំពឹង​ទុក​អ្នក​ឡើយ។​

៣) មិន​​ថា​អ្នក​ឈឺ​កម្រិត​ណា​ទេ ពេល​នោះ​នឹង​មាន​មនុស្ស​ម្នាក់​ចាំ​មើល​ថែ ហើយ​គាំទ្រ​ដល់​អ្នក​រហូត។​

៤) ពេល​អ្នក​ស្អប់​នរណា​ម្នាក់ ពេល​នោះ​នឹង​មាន​មនុស្ស​ម្នាក់​ស្អប់​ម្នាក់​នោះ លើស​ការ​ស្អប់​អ្នក​ទៅ​ទៀត។

៥) ពេល​ដែល​អ្នក​បាត់បង់​ការងារ ពេល​នោះ​នឹង​មាន​មនុស្ស​ម្នាក់​ ស្វះស្វែង​រក​ដំណោះស្រាយ ហើយ​នឹង​ធ្វើ​អ្វី​ដើម្បី​ស្រោចស្រង់​អ្នក​ឡើយ​វិញ​៕

ប្រែ​សម្រួល៖ ព្រំ ​សុវណ្ណកណ្ណិកា ប្រភព៖ psychology today.com

X
5s