គន្លឹះ​៣​យ៉ាង​ សម្រាប់​ជួយ​​ឲ្យ​អ្នក​​ជំនួញ​ថ្មោងថ្មី​ ​អាច​ប្រមូល​អារម្មណ៍​ឲ្យ​មូល​ ​​ដើម្បី​បន្ត​​ដំណើរ​ទៅ​មុខ​​ ​​



ក្នុង​នាម​ជា​អ្នក​ជំនួញ​ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ នៅ​ពេល​ដែល​អ្នក​បើក​ជំនួញ ទំនួល​ខុស​ត្រូវ​ទាំង​ប៉ុន្មាន​គឺ​ស្ថិត​នៅ​លើ​ស្មា​របស់​អ្នក។  អ្នក​មិន​ត្រឹម​គិត​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​ឯង ប៉ុន្តែ​អ្នក​ត្រូវ​គិត​ពី​មនុស្ស​ដែល​ធ្វើ​ការ​ឲ្យ​អ្នក។ ស្ត្រេស​គឺ​ជា​រឿង​ដែល​ជៀស​មិន​ផុត​ឡើយ​សម្រាប់​អ្នក​ជំនួញ។ ខាង​ក្រោម​នេះ​ជា​វិធី​ដែល​អាច​ជួយ​អ្នក​បាន៖

១) ដក​ដង្ហើម​វែង​ៗ៖ រាល់​ពេល​ដែល​អ្នក​ស្ថិត​នៅ​ស្ថានភាព​ដែល​ធុញ​ថប់​ហើយ​ត្រូវ​ការ​​សម្រាក ការ​ដក​ដង្ហើម​គឺ​ជា​យុទ្ធសាស្ត្រ​ដែល​ងាយ​ស្រួល​​និង​មាន​ប្រសិទ្ធភាព​​បំផុត។ ស្រ្តេស​ធ្វើ​​ឲ្យ​ខ្លួន​ប្រាណ​របស់​អ្នក​តឹង​រឹង​ ប៉ុន្តែ​ការ​ដក​ដង្ហើម​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​របស់​អ្នក​ធូរ​ស្រាល។

២) ធ្វើ​កិច្ច​ការ​មួយ​ក្នុង​ពេល​តែ​មួយ៖ មនុស្ស​មិន​សូវ​មាន​វិន័យ​ចំពោះ​ខ្លួន​ឯង​នោះ​ទេ។ ដូច្នេះ​ហើយ វា​មាន​សារៈ​សំខាន់​ក្នុង​ការ​បណ្ដុះ​វិន័យ​លើ​ខ្លួន​អ្នក។ យើង​ច្រើន​តែ​ចូល​ចិត្ត​ធ្វើ​កិច្ច​ការ​ច្រើន​ក្នុង​ពេល​តែ​មួយ ប៉ុន្តែ​ខួរ​ក្បាល​របស់​យើង​ផ្តោតអារម្មណ៍​បាន​តែ​មួយ​ប៉ុណ្ណោះ។

៣) គ្រប់​គ្រង​ការ​រិះគន់​ក្នុង​ចិត្ត​៖ មនុស្ស​រាល់​គ្នា​សុទ្ធ​តែ​មាន​គំនិត​​ក្នុង​ខួរ​ក្បាល។ ទោះ​បី​ជា​អ្នក​​ធ្វើ​តាម​គំនិត​នោះ​ឬ​ក៏​អត់ វា​អាស្រ័យ​លើ​អ្នក។ អ្នក​ត្រូវ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង។ ប្រសិន​ជា​អ្នក​មាន​គំនិត​អវិជ្ជមាន អត្រា​នៃ​ភាព​បរាជ័យ​​​នឹង​កើត​មាន​ឡើង។ អ្នក​ត្រូវ​រៀន​ចេះ​និង​គ្រប់​គ្រង​វា​ឲ្យ​បាន៕

ប្រែ​សម្រួល៖អុឹង មុយយូ ប្រភព៖ www.entrepreneur.com

X
5s