បងប្រុសបង្កើតរបស់បុរសខ្លាំង គឹមជុងអ៊ុន ត្រូវបានគេបំពុលសម្លាប់នៅម៉ាឡេស៊ី
ប្រភពពីកូរ៉េខាងត្បូង និងម៉ាឡេស៊ីបានឱ្យដឹងថា បងប្រុសបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គឹមជុងណាំត្រូវបានគេបំពុលសម្លាប់នៅម៉ាឡេស៊ី។
តាមសេចក្ដីរាយការណ៍ពី BBC បានឱ្យដឹងថា លោក គឹមជុងណាំ វ័យ ៤៥ឆ្នាំ ត្រូវបានគេបំពុលនៅអាកាសយានដ្ឋានមួយនៅទីក្រុងកូឡាឡាំពួរ។ ប្រភពដដែលឱ្យដឹងបន្ថែមទៀតថា សាកសពរបស់ គឹមជុងណាំ ត្រូវបានគេយកមកអប់ទុក។ គឹមជុងណាំ គឺជាកូនប្រុសច្បងនៃអតីតមេដឹកនាំ និងជាបុរសខ្លាំងកូរ៉េខាងជើងលោក គឹមជុងអ៊ីល ហើយត្រូវជាបងបង្កើតរបស់លោក គឹមជុងអ៊ុន។
យោងតាមទូរទស្សន៍ TV Chosun ដែលជាបណ្ដាញទូរទស្សន៍កូរ៉េខាងត្បូងឱ្យដឹងថា លោក គឹមជុងណាំ ត្រូវបានស្ត្រីពីរនាក់បំពុលដែលគេជឿជាក់ថា ជាឃាតកជនជាតិកូរ៉េខាងជើង៕