តើ​ធ្វើ​យ៉ាង​ណា​ ដើម្បី​​បញ្ឈប់​ការ​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃ​ទៀត?​



មនុស្យ​ម្នាក់​ៗ​គឺ​ពិត​ជា​ពិបាក​បញ្ឈប់​ការ​ប្រៀបធៀប​ខ្លួន​ឯង​ទៅ នឹង​មនុស្ស​ជុំវិញ​ខ្លួន​ណាស់។​ តែ​បើ​អ្នក​កាន់​តែ​ ប្រៀបធៀប​ ស៊ី​ជម្រៅ​​ទៅ​គ្រប់​ពេល​នោះ អ្នក​អាច​បែក​គំនិត​ធ្វើ​អ្វី​មិន​ល្អ ដោយ​សារ​តែ​ចង់​ដូច​​គេ​នោះ​ឯង។ តើ​គួរ​ធ្វើ​យ៉ាង​ណា​ កុំ​ឲ្យ​ចេះ​តែ​ចង់​ប្រៀបធៀប​នឹង​​អ្នក​ដទៃ​ទៀត?

១) ត្រូវ​​ចេះ​ស្រឡាញ់​នឹង​គោរព​ខ្លួន​ឯង​សិន​៖ មាន​តែ​អ្នក​ទេ​ ជា​អ្នក​កំណត់​នឹង​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង​បាន​។ បើ​អ្នក​ឲ្យ​តម្លៃ​ខ្លួន​ឯង​តិច​ជាង​អ្នក​ដទៃ។ អ្នក​មិន​ងាយ​នឹង​​​ឈប់​ប្រៀបធៀប​ខ្លួនឯង​នឹង​អ្នក​ដទៃ ទេ តែ​បើ​អ្នក​​ឲ្យ​តម្លៃ​ខ្លួន​ឯង​ច្រើន ទោះ​បី​អ្នក​ដទៃ មាន​ឬ​ល្អ​លើស លុប​យ៉ាង​ណា​ក្ដី ក៏​អ្នក​មិន​ទៅ​ឈឺក្បាល​ដែរ។

២) ផ្ដោត​តែ​អ្វី​ដែល​អ្នក​មាន​ទៅ​បាន​ហើយ​៖ បើ​អ្នក​ចាប់​ផ្ដើម​​សប្បាយ​ចិត្ត​ហើយ​ត្រេក​អរ​នឹង​អ្វី​ដែល​អ្នក​មាន​ហើយ​នោះ អ្នក​នឹង​លែង​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ ​ហើយ។

៣) គិត​ថា​ជីវិត​អ្នក​គឺ​អ្នក​ជា​អ្នក​គ្រប់គ្រង​មិន​មែន​អ្នក​ដទៃ​ទេ៖ អ្នក​ត្រូវ​គិត​ថា​ ជីវិត​អ្នក គឺ​អ្នក​ជា​អ្នក​គ្រប់គ្រង​។ បែប​នេះ​ហើយ ការ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដទៃ គឺ​វា​មិន​ត្រឹម​ត្រូវ​​ឡើយ។

៤) ជំនួស​គំនិត​អ​វិជ្ជមាន​ ដោយ​គំនិត​វិជ្ជមាន​វិញ​៖ ពេល​អ្នក​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​នរណា​ម្នាក់ អ្នកតែង​ថា​ខ្លួន​ឯង​អាក្រក់​បែប​នេះ​ឬ​ក៏​បែប​នោះ។ តែ​ជំនួស​ដោយ​ការ​គិត​អាក្រក់​លើ​ខ្លួន​ អ្នក​គួរ​​លើក​ឡើង​ផង​ថា អ្នក​ក៏​មាន​ចំណុច​ខ្លាំង​​ដ៏​គួរ​ឲ្យ​មោទនភាព​លើ​ដែរ។

៥) ប្រណាំង​ប្រជែង​ជាមួយ​ខ្លួន​ឯង​៖ កីឡាករ និង​មនុស្ស​ជោគជ័យ​ជា​ច្រើន​ បាន​​បង្ហាញ​ថា​« ភាព​ជោគជ័យ​ដែល​គេ​មាន​មក ​គឺ​សុទ្ធ​តែ​កើត​ឡើង​ពី​ការ​ប្រកួត​ប្រជែង​នឹង​ខ្លួន​ឯង​នេះ​ហើយ​។»

៦) គោរព​អ្នក​ដទៃ ជៀស ជាង​ទៅ​ច្រណែន​គេ​៖ បើ​អ្នក​មាន​មិត្ត​ ឬ​ក៏​អ្នក​ស្គាល់​ ​អ្នក​ណា​ដែល​មាន​សមត្ថភាព​លើស​អ្នក ចូរ​កុំ​ច្រណែន​គេ ហើយ​អ្នក​គួរ​គិត​ថា​ គេ​ជា​បណ្ដាញ​មួយ​សម្រាប់​ជួយ​អ្នក​ឲ្យ​ជោគជ័យ​ដែរ​ហើយ។ ជំនួស​ដោយ​ការ​ច្រណែន​ឈ្នានីស​នឹង​ភាព​ជោគជ័យ​គេ​ អ្នក​​​គួរ​ប្រើ​ភាព​ជោគជ័យ​​ទាំង​នោះ មក​ក្លាយ​ជា​ប្រយោជន៍​អ្នក​វិញ​ទើប​ល្អ​៕

ប្រែ​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s