តើធ្វើយ៉ាងណាដើម្បី យកឈ្នះភាពភ័យខ្លាច និង តក់ស្លុតដែលអ្នកធ្លាប់តែមានជារឿយៗនោះ?
មានមនុស្សជាច្រើនណាស់ដែលមានបទពិសោធន៍ ភ័យតក់ស្លុតនឹងហេតុការណ៍នានា ដែលវាបណ្ដាលឲ្យពួកគេស្លុត ហើយបាត់បង់ស្មារតី ជារឿយៗ។ តែពេលនេះ បើអ្នកដឹងពីវិធីសាស្ត្រដែលអាចជួយអ្នក កុំឲ្យឧស្សាហ៍ភ័យតក់ស្លុតទៀត អ្នកនឹងលែងមានបញ្ហាទៀតហើយ។ ក្នុងនោះមាន៖
១) ពេលអ្នកភ័យ អ្នកត្រូវផ្ដោតលើ ការដកដង្ហើមរបស់អ្នក ព្រោះថាវានឹងជួយឲ្យអ្នកធូរស្រាលអារម្មណ៍បានមួយចំនួនធំ ហើយអាចដើរចូលទៅហេតុការណ៍ដែលអ្នកបានជួបនោះបាន។
២) ត្រូវគិតតែពីពេលបច្ចុប្បន្នទៅបានហើយ ព្រោះថាការគិតឬទាយពីអតីតកាល វាគ្រាន់តែជាការគិតដែលធ្វើឲ្យអ្នកកាន់តែភ័យលើសដើមប៉ុណ្ណោះ។
៣) គ្រប់គ្រងការភិតភ័យ និងអារម្មណ៍ស្មុគស្មាញអ្នកឲ្យបានល្អ ហើយគួរបង្វែរធ្វើរឿង ផ្សេងៗវិញដូចជា ហាត់ប្រាណ អានសៀវភៅ និង មើល ទូរទស្សន៍ជាដើម។
៤) គួរប្រាប់ឲ្យមនុស្សជិតស្និទ្ធ ឬមិត្តអ្នកបានដឹង ថាអ្នកភ័យខ្លាច នឹងអ្វីខ្លះព្រោះពួកគេអាចជួយអ្នកក្នុងពេលអ្នកជួបប្រទះនឹងរឿងអស់ទាំងនោះ។
៥) ត្រូវចាំថា អ្នកមិនមែននៅតែម្នាក់ឯងឡើយ ហើយមានមនុស្សច្រើនណាស់ដែលគេភ័យតក់ស្លុតដូចអ្នក ហើយក៏មានមនុស្សច្រើនណាស់ដែល រង់ចាំជួយអ្នក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow