ប្រវត្តិរូបសង្ខេប (CV) ល្អមិនអាចខ្វះចំណុចទាំង៣នេះឡើយ
តើអ្នកមានបំណងចង់រកការងារមែនទេ? នៅក្នុងសង្គមដ៏មមាញឹកនិងប្រកួតប្រជែងបែបនេះ ការស្វែងរកការងារពិតជាមានការលំបាក។ ប្រសិនជាអ្នកពិតជាចង់បានការងារ អ្នកត្រូវប្រាកដថាអ្នកលេចធ្លោជាងអ្នកដទៃ។ ខាងក្រោមនេះជាគន្លឹះដែលអាចជួយអ្នកបាន៖
១) រចនាបទស្អាត មានរបៀប និង ងាយអាន៖ តាមការសិក្សា របៀបនៃការរៀបចំប្រវត្តិរូបរួមចំណែកមួយដែលជួយអ្នកទទួលបានការងារ។ ប្រវត្តិរូបរបស់អ្នកគួរតែងាយស្រួលអាននិងស្រួលមើល។ ម៉្យាងវិញទៀត អ្នកមិនត្រូវដកឃ្លាច្រើនពេកទេ ពីព្រោះថាអ្នកនឹងខាងកន្លែងដែលអ្នកអាចបង្ហាញពីសមត្ថភាពរបស់អ្នក។ ជាចុងក្រោយ អ្នកគួរតែមានមិត្តភ័ក្ដិម្នាក់ជួយអានជាមុនសិន។
២) ដាក់តែចំណុចសំខាន់៖ នៅពេលដែលអ្នកសរសេរប្រវត្តិរូបសង្ខេប អ្នកប្រហែលជាចង់រួមបញ្ចូលព័ត៌មានដែលអ្នកមានទាំងឡាយ ដូចជា៖សាលាបឋមសិក្សា ដល់ សាកលវិទ្យាល័យ។ល។ ប៉ុន្តែ ព័ត៌មានខ្លះគឺមិនសំខាន់នោះទេ។ អ្វីដែលគួរធ្វើគឺរួមបញ្ចូលព័ត៌មានដែលសំខាន់ដែលឲ្យអ្នកគ្រប់គ្រងងាយស្រួលក្នុងការពិនិត្យ។
៣) បង្ហាញស្នាដៃរបស់អ្នក៖ អ្នកមិនចាំបាច់បង្ហាញនូវទំនួលខុសត្រូវដែលអ្នកមាននៅការងារចាស់នោះទេ។ ផ្ទុយទៅវិញ បង្ហាញពីស្នាដៃដែលអ្នកមាននៅក្នុងការងារចាស់របស់អ្នក។ រៀបរាប់ចំណុចទាំងនោះក្នុងប្រវត្តិរូបរបស់អ្នក។ វាជាពេលដែលអ្នកត្រូវអួត។
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.cheatsheet.com