​​​​បើ​ចេះ​តែ​រអ៊ូ​ថា​គ្មាន​ពេល​​ ​​កុំ​ភ្លេច​ចំណុច​ទាំង​ពីរ​នេះ​ដើម្បី​​មាន​ពេល​ច្រើន​ជាង​មុន​



តើ​អ្នក​មាន​អារម្មណ៍​ថា​រវល់​និង​មិន​មែន​ពេលវេលា​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ការងារ​ដែរ​ឬ​ទេ? ដំណោះស្រាយ​មិន​មែន​មិន​មាន​នោះ​ទេ។ ប្រសិន​ជា​អ្នក​អនុវត្ត​​ចំណុច​ទាំង​២​យ៉ាង​នេះ អ្នក​នឹង​មាន​អារម្មណ៍​ថា​​ជីវិត​របស់​អ្នក​មិន​សូវ​មមាញឹក​ប៉ុន្មាន​នោះ​ទេ៖

១) គិតថា គួរប្រើវិធីអ្វីទើបមាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​​កិច្ចការ៖ អ្នក​គួរ​តែ​សួរ​ខ្លួន​ឯង៖ «តើ​មធ្យោបាយ​អ្វី​ដែល​ល្អ​បំផុត?» ឬ​«​តើ​អ្នក​គួរ​ធ្វើ​អ្វី​មុន​ដើម្បី​ឲ្យ​កិច្ច​ការ​បន្ទាន់​ងាយ​ស្រួល?» លើស​ពី​នេះ​ទៅ​ទៀត អ្វី​ដែល​អ្នក​គួរ​ជៀសវាង​គឺ​ធ្វើ​កិច្ច​ការ​ច្រើន​ក្នុង​ពេល​តែ​មួយ ហើយ​ផ្ទុយ​ទៅ​វិញ អ្នក​គួរ​តែ​ធ្វើ​កិច្ច​ការ​មួយ​ក្នុង​ពេល​តែ​មួយ ពី​ព្រោះ​ថា​អ្នក​ងាយ​នឹង​មាន​ការ​រំខាន​ប្រសិន​ជា​អ្នក​ធ្វើ​កិច្ចការ​ច្រើន។

២) គ្រប់​គ្រង​ពេលវេលា​ កុំ​ឲ្យ​ពេលវេលា​គ្រប់​គ្រង​អ្នក៖ ចូរ​អ្នក​សាក​គិត​ពី​របៀប​ដែល​អ្នក​ប្រើ​ប្រាស់​ពេលវេលា​របស់​អ្នក​ទៅ​មើល។ តើ​អ្នក​បាន​ប្រើ​ប្រាស់​ល្អ​ដល់​កម្រិត​ណា? កត់​ត្រា​រាល់​កិច្ច​ការ​ដែល​អ្នក​ត្រូវ​ធ្វើ ហើយ​មើល​កាល​វិភាគ​វា​យ៉ាង​ម្តេច​ដែរ។ ​បែងចែក​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់ ពេលវេលា​សម្រាប់​គ្រួសារ​​ឬ​ការងារ។ ការ​ធ្វើ​បែប​នេះ អ្នក​នឹង​សម្រេច​កិច្ច​ការ​ផង​​និង​ពង្រឹង​មិត្ត​ភាព​ក្នុង​គ្រួសារ​ផង៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s