ហេតុផល​សំខាន់​៣​យ៉ាង​ ដែល​អ្នក​គួរ​ស្រលាញ់​មនុស្ស​ដែល​ចាប់​ផ្ដើម​ជំនួញ​ថ្មីថ្មោង​



អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​អត្ថបទ​ចុះ​ផ្សាយ​និយាយ​អំពី​ហេតុអ្វី​បាន​ជា​អ្នក​គួរ​​មាន​ស្នេហា​ជា​មួយ​អ្នក​កាសែត អ្នក​ចម្រៀង អ្នក​វិទ្យាសាស្ត្រ។ល។ អត្ថបទ​មួយ​នេះ​នឹង​នាំ​យក​នូវ​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរ​មាន​ស្នេហា​ជា​មួយ​អ្នក​ចាប់​ផ្តើម​ជំនួញ​ថ្មីថ្មោង៖​

១) ពួក​គេ​មាន​ជំនឿ​ចិត្ត៖ ​អ្នក​ចាប់​ផ្តើម​ជំនួញ​ថ្មីថ្មោង​តែង​តែ​មាន​គំនិត​ក្នុង​ខួរក្បាល​ហើយ​មិន​ដែល​ឈប់​នៅ​មួយ​កន្លែង​នោះ​ទេ។ ពួក​គេ​ចាប់​​ផ្តើម​សកម្មភាព​និង​កែ​ប្រែ​គំនិត​របស់​ពួក​គេ​ឲ្យ​ក្លាយ​ជា​ការ​ពិត។ ដូច្នេះ​ហើយ ប្រសិន​​ជា​​ចាប់​ផ្តើម​ជំនួញ​ថ្មីថ្មោង​មាន​ស្នេហា​វិញ ទោះ​បី​ជា​មាន​ឧបសគ្គ​ក៏​ពួក​គេ​តស៊ូ​ដែរ។

២) រៀន​ពី​បទពិសោធន៍៖ ​ភាព​បរាជ័យ​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​អ្នក​ចាប់​ផ្តើម​ជំនួញ​ថ្មីថ្មោង។ ជា​ការ​ពិត​ណាស់ អ្នក​ប្រហែល​ជា​ត្រូវ​ជួប​ការ​បរាជ័យ​ខ្លះ​មុន​នឹង​អ្នក​ជោគជ័យ។ ដូច្នេះ​ហើយ អ្នក​ចាប់​ផ្តើម​ជំនួញ​ថ្មីថ្មោង​ក៏​រៀន​ពី​បទពិសោធន៍​ស្នេហា​ចាស់​ៗ ហើយ​​នឹង​ព្យាយាម​កំហុស​ដដែល​ៗ​នៅ​ស្នេហា​ថ្មី។

៣) ពួក​គេ​ប្រកួតប្រជែង៖ អ្នក​ចាប់​ផ្តើម​ជំនួញ​ថ្មីថ្មោងតែង​តែ​គិត​រក​វិធី​ថ្មី​ៗ​សម្រាប់​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ។ ពួក​គេ​ជា​ប្រហែល​ជា​ចង់​កែ​ប្រែ​ខ្លួន​ឯង​ឲ្យ​ល្អ​ជាង​មុន​​។ ប្រសិន​ជា​អ្នក​នៅ​ជា​មួយ​មនុស្ស​ប្រភេទ​នេះ ជីវិត​របស់​អ្នក​ក៏​ប្រសើរ​ឡើង​ផង​ដែរ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.inc.com​

X
5s