សម្រាប់​អ្នក​ចង់​បើក​អាជីវកម្មថ្មី​៖ ​គន្លឹះ​៣​យ៉ាង​ ​ដើម្បី​​​​ជ្រើសរើស​​​បុគ្គលិក​ស្នូល​សម្រាប់​ដំណើរការ​



ការ​រក​បុគ្គលិក​មែន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ប៉ុន្តែ ការ​រក​មនុស្ស​សម្រាប់​អាជីវកម្ម​ដំបូង​រឹង​តែ​ពិបាក។ នោះ​តែ​សារ​តែ​ក្រុមហ៊ុន​របស់​អ្នក​មិន​ទាន់​ដើរ​ស្រួលបួល​ហើយ​ជា​មួយ​នឹង​ដើម​ទុន​តិច​តួច​ទៀត ការ​ជ្រើស​រើស​បុគ្គលិក​ខុស​ពិត​ជា​អាច​នាំ​យក​គ្រោះអន្តរាយ​ ​ដល់​ក្រុមហ៊ុន។ ខាង​ក្រោម​នេះ​ជា​មតិ​ដែល​អ្នក​អាច​គិត​ពិចារណា​បាន៖

១) ​កសាង​ក្រុមហ៊ុន​ដោយ​មាន​បេសកកម្ម​និង​ចក្ខុវិស័យ​ច្បាស់៖ ដោយ​សារ​តែ​អ្នក​ទើប​តែ​ចាប់​ផ្តើម​ជំនួញ​ដំបូង អ្នក​នៅ​មិន​ទាន់​មាន​ថវិកា​ច្រើន​សម្រាប់​បុគ្គលិក​របស់​អ្នក​ទេ។ ដូច្នេះ​ហើយ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​អ្នក​ខ្លាំង​មក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​អ្នក​បាន អ្នក​ត្រូវ​តែ​មាន​​បេសកកម្ម​និង​ចក្ខុវិស័យ​ច្បាស់​លាស់។

២) ជួល​អ្នក​គាំទ្រ ៖ ​ជួល​អ្នក​គ្រាំទ្រ​នៅ​បរិបទ​នេះ​មាន​ន័យ​ថា​​ជួល​អ្នក​ដែល​អ្នក​មាន​ទំនួល​ខុសត្រូវ​​និង​ស្រឡាញ់​ក្រុមហ៊ុន​ឬ​ការងារ​របស់​ពួក​គេ។ ជា​លទ្ធផល មនុស្ស​ទាំង​នេះ​នឹង​ធ្វើ​ការ​លើស​ពី​បុគ្គលិក​ធម្មតា។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​គាំ​ទ្រ​អាច​ជា​អ្នក​ផ្សព្វផ្សាយ​ដ៏​មាន​ប្រសិទ្ធភាព។

៣) កន្លែង​ល្អ​សម្រាប់​ធ្វើ​ការ៖ ការ​ផ្សព្វផ្សាយ​​តាម​មាត់​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត។ ប្រសិន​ជា​បុគ្គលិក​បច្ចុប្បន្ន​របស់​អ្នក​ពេញ​ចិត្ត​ធ្វើ​ការ​នៅ​កន្លែង​អ្នក ពួក​គេ​នឹង​​ផ្សព្វផ្សាយ​​ទៅ​ដល់​មិត្តភ័ក្ដិ​របស់​ពួក​គេ។ ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​ចង់​រក​មនុស្ស​ល្អ​​និង​ពូកែ នោះ​មិន​មែន​ជា​រឿង​លំបាក​នោះ​ទេ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.entrepreneur.com​​​

X
5s