បញ្ហាទាំង៣យ៉ាងដែលសិស្សតែងជួបប្រទះពេលសិក្សានៅសាកលវិទ្យាល័យ
ទោះបីជារយៈពេលដែលនិស្សិតចំណាយពេលនៅសាកលវិទ្យាល័យជាពេលដែលមានតម្លៃនិងមិនអាចបំភ្លេចបាន ជីវិតសិស្សក៏មិនមែនមិនជួបការលំបាកនោះទេ។ ស្ថានភាពរបស់សិស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា។ ប្រសិនអ្នកជួបបញ្ហា ខាងក្រោមនេះជាដំណោះស្រាយ៖
១) ការរៀបចំពេលវេលា៖ សាកលវិទ្យាល័យគឺមានការប្រកួតប្រជែងនិងមានឧបសគ្គ។ សម្រាប់សិស្សមួយចំនួន នៅសាកលវិទ្យាល័យទទួលការខិតខំប្រឹងប្រែងជាជាងវិទ្យាល័យ។ ដោយសារតែអ្នកមានអ្វីត្រូវរៀនច្រើន ដូច្នេះហើយវាមានសារៈសំខាន់ប្រសិនជាអ្នកចេះរៀបចំពេលវេលាច្បាស់លាស់។
២) បំណុល៖ ជារៀងរាល់ឆ្នាំ តម្លៃនៃការសិក្សាគែកើនឡើងជាលំដាប់។ ប្រសិនជាយើងរួមបញ្ចូលទាំងតម្លៃផ្ទះ តម្លៃអាហារ តម្លៃសៀវភៅ វាពិតជាលំបាកសម្រាប់សិស្សមួយចំនួន។ ដំណោះស្រាយគឺថាអ្នកអាចខ្ចីលុយឬរកការងារក្រៅម៉ោង។
៣) កើតទុក្ខ៖ រាល់បញ្ហាពីកិច្ចការសាលាទៅការប្រឡងអាចធ្វើឲ្យសិស្សធុញថប់និងមានបញ្ហាផ្លូវចិត្ត។ ប្រសិនជាអ្នកជួបបញ្ហានេះ អ្នកគួរតែរកអ្នកផ្តល់ដំណោះស្រាយដល់សិស្ស។ ពួកគាត់សុទ្ធតែត្រូវបានបង្ហាត់ឲ្យស្តាប់និងជួយដោះស្រាយបញ្ហាសិស្ស៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.owlcaution.org