បើ​មាន​ចំណុច​ទាំង​នេះ ​មាន​ន័យ​ថា​​ ​​​អ្នក​មាន​​អំណោយ​ផល​ខាង​រៀន​ភាសា​បរទេស (​​​រៀន​អ្វី​ក៏​ឆាប់​ចេះ​)​



ការ​រៀន​ភាសា​ទី​ពីរ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ប៉ុន្តែ​ការ​ចេះ​ភាសា​ច្រើន​ផ្ដល់​ឱកាស​ទី​ផ្សារ​ជា​ច្រើន​ដល់​អ្នក។ ក៏​ប៉ុន្តែ​ មិន​មែន​មនុស្ស​ទាំង​អស់​ប្រាកដ​ថា​រៀន​ចេះ​នោះ​ទេ តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ជោគជ័យ​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​អត្តចរិត​នៃ​អ្នក​ពូកែ​រៀន​ភាសា

១) ចូលចិត្ត​ការ​សន្ទនា៖ ការ​រៀន​ភាសា​មួយ​មិន​ត្រឹម​តែ​ផ្តល់​ចំណេះ​ដឹង​ផ្នែក​វប្បធម៌​នៃ​ភាសា​ដែល​អ្នក​រៀន​នោះ​ទេ ថែម​ទាំង​បង្កើត​មិត្តភាព​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត ការ​សន្ទនា​រវាង​អ្នក​និង​ជន​បរទេស​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ជា​លទ្ធផល​ជួយ​ដល់​ជំនួញ​របស់​អ្នក។

២) អនុវត្ត​ជា​និច្ច៖ ប្រសិន​ជា​អ្នក​ចង់​ពូកែ​អ្វី​មួយ អ្នក​ត្រូវ​ការ​អនុវត្ត។ អនុវត្ត​កាន់​តែ​ច្រើន កាន់​តែ​ល្អ។ ការ​អនុវត្ត​នោះ​ជួយ​អ្នក​ពូកែ​និង​មាន​ជំនាញ​លើ​​ពី​មនុស្ស​ធម្មតា។ មិន​ថា​អ្នក​រៀន​ភាសា​ឬ​ធ្វើ​អ្វី​នោះ​ទេ ដើម្បី​ពូកែ​បាន ការ​អនុវត្ត​គឺ​ចាំបាច់។

៣) រៀន​ពី​កំហុស៖ មិន​ថា​អ្នក​រៀន​ភាសា​អ្វី​ក៏​ដោយ អ្នក​នឹង​​មាន​កំហុស។ ដូច្នេះ​ហើយ អ្វី​ដែល​អ្នក​មាន​គឺ៖ ហ៊ាន​ប្រព្រឹត្ត​កំហុស​និង​រៀន​ពី​កំហុស។ ហើយ​កុំ​មាន​ការ​អន់​ចិត្ត​និង​បោះ​បង់​នៅ​ពេល​អ្នក​មាន​កំហុស៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព​៖ www.owlcaution.org

X
5s