​​ធ្វើ​ខ្លួន​​ឱ្យ​លើស​ពី​និស្សិត (More Than a University Student)!​



​តើ​​អ្នក​ជា​និស្សិត​ដែល​ចេញ​ពី​សាកលវិទ្យាល័យ​ទៅ​ផ្ទះ​ ឬ​ចេញ​ពី​ផ្ទះ​ទៅ​សាកលវិទ្យាល័យ​រៀង​រាល់​ថ្ងៃ​​មែន​ទេ? ​​​​តើ​​អ្នក​គិត​ថា​ វា​​ពិត​ជា​គួរ​ឱ្យ​ធុញ​ទ្រាន់ដដែល​ៗ​​មែន​ទេ? ​តើ​អ្នក​មាន​អារម្មណ៍​ថា​ ខ្លួន​មិន​ដឹង​​​ស្អី​សោះ​​ពី​អាជីព​ការងារ​របស់​អ្នក​នៅ​​ពេល​អនាគត​ថា​ទៅ​ជា​យ៉ាង​ណា? ​​​តើ​អ្នក​ចង់​​ក្លាយ​ខ្លួន​ឱ្យ​លើស​ពី​​និស្សិត​ និង​ចង់​​រស់​នៅ​ក្នុង​ស្ថានភាព​ដ៏​សមរម្យ​ទេ? កម្មវិធី​​សិក្ខា​សាលា​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​ AIESEC កម្ពុជា​​ មាន​ឈ្មោះថា​​ «លើស​ពី​និស្សិត ឬ​ More Than a University Student» ​នឹង​អាច​ជួយ​ប្អូន​ៗ​ឱ្យ​ក្លាយ​​ទៅ​​និស្សិត​​​លើស​ពី​ឈ្មោះ​ជា​​​និស្សិត​ធម្មតា។​ កម្មវិធី​​នេះ​ នឹង​​ប្រព្រឹត្តិ​ទៅ​​​​​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧​ ពី​ម៉ោង ​៨​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​​ (South Campus_Hall A)។ ​ គោល​បំណង​នៃ​សិក្ខាសាលា៖ ១)​​ ពង្រឹង​ការ​អភិវឌ្ឍន៍​​យុវជន​កម្ពុជា​តាម​រយៈ​ការ​ចូលរួម​ក្នុង​បរិយាកាស​នៃ​ការ​ប្រកួត​ប្រជែង​ដ៏​រហ័ស​ ២) ប្រែ​ក្លាយ​យុវជន​​ឱ្យ​ទៅ​ជា​ផ្នែក​មួយ​នៃ​ដំណោះ​ស្រាយ​សកល​ និង​សង្គម​តាម​រយៈ​ការ​ទាញ​យក​សក្តានុពល​​នៃ​ភាព​ជា​​អ្នក​​ដឹក​នាំ​​របស់​យុវជន។ ​លោក​​អ្នក​នឹង​បាន​ជួប​ជា​មួយ​វាគ្មិន​សំខាន់ៗ​មាន​ដូច​ជា៖ ​ 1. លោក ​Vaddhana P. Kol​ ​ម្ចាស់​ស្នាដៃ​ Discover Your Greatness 2. លោក​ Sokhy Chea​ អគ្គានាយក​​ក្រុមហ៊ុន​ Ignite Phnom Penh 3. ​កញ្ញា​ ​Anna Dungca ​អនុ​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​ ​AIESEC Cambodia 4. ​កញ្ញា​ ​Sovannroth Chhem​ អតីត​ប្រធាន​ AIESEC Phnom Penh 1617 5. កញ្ញា​ Daneth Reaksmey​ អតីត​ប្រធាន​​ AIESEC Phnom Penh 1415 លោក​អ្នក​អាច​ចូលរួម​បាន​ដោយ​សេរី​ ប៉ុន្តែ​កៅ​អី​មាន​កំណត់! ​ ចង់​ឈ្មោះ​ សូម​ចុច​ត្រង់​នេះ... ​​ ​
X
5s