វាជារឿងធម្មតាទេដែលអ្នកមានចម្ងល់មុនពេលបើកជំនួញ
ប្រសិនជាអ្នកមានបំណងប្រាថ្នាចង់ក្លាយជាអ្នកជំនួញ អ្នកប្រាកដជាមានសំនួរជាច្រើនមុនពេលដែលអ្នកចាប់ផ្តើមជំនួញផ្ទាល់ខ្លួន។ សំនួរទាំងនោះអាចដូចជា តើអ្នកគួរចាប់ផ្តើមជំនួញដែរឬទេ? តើអ្នកនឹងជោគជ័យដែរឬទេ? តើអ្នកនឹងក្លាយជាអ្នកមានដែរឬទេ?
រាល់ពេលដែលអ្នកគិតដល់រឿងចាប់ផ្តើមជំនួញ សំនួររាប់លានលេចក្នុងខួរក្បាលរបស់អ្នក។ វាពិតជាមានសំនួរជាច្រើនដែលអ្នកត្រូវសួរខ្លួនឯងមុននឹងបើកជំនួញ។ អ្វីដែលអាក្រក់គឺថា សំនួរខ្លះពិតជារារាំងមនុស្សមិនឲ្យចាប់ផ្តើមជំនួញ។ ហើយក៏គ្មាននរណាម្នាក់មានចម្លើយទាំងអស់ទៅនឹងសំនួរដែលខ្លួនមានឡើយ។ តែអ្នកត្រូវចងចាំថា វាជារឿងធម្មតានោះទេ។ ការសួរសំនួរមកកាន់ខ្លួនឯងគឺជាជំហានមួយដ៏ល្អដែលអ្នកគួរចាប់ផ្តើម។ សំនួរខ្លះអាចធ្វើឲ្យអ្នកខ្លាច ប៉ុន្តែកុំភ័យឲ្យសោះ បើអ្នកដទៃអាចជោគជ័យ អ្នកក៏អាចផងដែរ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.entrepeneur.com