បើចង់សាងការជឿជាក់ពីមនុស្សជុំវិញខ្លួន អ្នកមិនត្រូវភ្លេចចំណុចទាំងនេះឡើយ
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែទទួលបានការជឿជាក់ពីមនុស្សជុំវិញខ្លួននោះទេ តែវាក៏មិនមែនន័យថា យើងមិនអាចធ្វើបាននោះទេ។ ខាងក្រោមនេះជាយុទ្ធសាស្ត្រដែលជួយអ្នកទទួលបានការជឿជាក់ពីមនុស្សជុំវិញខ្លួន៖
១) បង្ហាញការញញឹមរបស់អ្នក៖ តាមការសិក្សាបានរកឃើញថា ការញញឹមដោយធម្មជាតិជាសញ្ញាមួយដែលបង្ហាញពីភាពទំនុកចិត្ត។ ការញញឹមដោយធម្មជាតិគឺជាការញញឹមចេញពីអារម្មណ៍។ មនុស្សគ្រប់គ្នាសុទ្ធតែអាចមានការញញឹមនេះបាន។
២) ផ្តោតអារម្មណ៍៖ ផ្តោតអារម្មណ៍មិនមានន័យថាអ្នកមើលតែមុខរបស់ពួកគេនោះទេ។ ផ្តោតអារម្មណ៍មានន័យថាមើលមុខហើយ និយាយទៅកាន់ពួកគេវិញដោយយកចិត្តទុកដាក់។ នៅពេលដែលមនុស្សដឹងថាអ្នកយល់ពីពួកគេ ពួកគេនឹងជឿជាក់លើអ្នក។
៣) ធ្វើនូវអ្វីដែលអ្នកនិយាយ៖ ប្រសិនអ្នកជាមនុស្សដែលគោរពពាក្យសម្តី មនុស្សនឹងជឿជាក់អ្នកជាមិនខាន។ អ្វីដែលអ្នកត្រូវធ្វើគឺបន្តធ្វើនូវអ្វីដែលអ្នកសន្យាឬនិយាយ មុនឬក្រោយ មនុស្សនឹងជឿជាក់អ្នកដោយឯកឯង៕
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖ www.lifehack.org