ក្នុងចំណោមស្នេហាទាំង៤ប្រភេទនេះ តើអ្នកស្ថិតក្នុងប្រភេទស្នេហាមួយណា?
ស្នេហាមានច្រើនទម្រង់ ខ្លាំងណាស់ បើចង់រៀបរាប់ឲ្យអស់ទៀតក៏មិនអស់ដែរ។ សម្រាប់អ្នកដែលធ្លាប់មានស្នេហាច្រើនមកហើយនោះ ពួកគេក៏អាចស្គាល់ពីប្រភេទស្នេហាផ្សេងៗគ្នាច្រើន តែបើអ្នកមានស្នេហាតិចតួចក៏ពួកគេចង់ដឹងបន្ថែមទៀតដែរ។ តើមានអ្វីខ្លះ?
១)ស្នេហាដែលមិនគិតថាចង់បានអ្វីពីគេ ៖ វាជាប្រភេទស្នេហាមួយ ដែល ទទួលយកអ្វីគ្រប់យ៉ាង ពីមនុស្សដែលគេបានដាក់ចិត្តថាស្រឡាញ់។ មិនថាមនុស្សនោះមានកំហុសយ៉ាងណាទេ គេនៅតែស្រឡាញ់ ហើយមិនយកទុក្ខទោសអ្វីទាំងអស់ ជាពិសេសពួកគេមិនដែលរំពឹងថាចង់បានអ្វីពីមនុស្សដែលគេស្រឡាញ់ឡើយ។ វាជាស្នេហាមួយដែលមនុស្យគ្រប់រូបប្រាថ្នាចង់បាន។
២) នៅមិនត្រូវគ្នាតែមិនចង់បែកគ្នា៖ វាជាស្នេហាមួយដែល ពោរពេញទៅដោយរឿងរ៉ាវ ព្រមទាំងភាពមិនចុះសម្រុងនានាតែងកើតមានឡើងផ្ទួនៗ។ ប៉ុន្តែទោះបីបញ្ហាកើតមានក្ដី ក៏ពួកគេមិនបែកគ្នា ឬក៏ចែកផ្លូវគ្នាឡើយ។
៣) ស្នេហាដែលកើតឡើងតែម្នាក់ឯង ៖ ជឿថាមានមនុស្សច្រើនណាស់ធ្លាប់ជួបស្នេហានោះ ។ អាចថាគេមិនហ៊ានសារភាព ណាមួយទៀត ចិត្តមិនទាន់ច្បាស់ថាគេមានគូកំណាន់ចិត្តរួចឬនៅ។ ហេតុនេះហើយ ទើបធ្វើឲ្យគេលួចស្រឡាញ់អ្នកដទៃតែម្នាក់ឯង ។
៤) ស្នេហាដែលបែកគ្នាហើយតែនៅតែត្រូវគ្នាវិញដដែល៖ គូស្នេហ៍មួយដែលបានសម្រេចចិត្តថាបែកគ្នាលែងពាក់ព័ន្ធគ្នាទៀត តែពួកគេនៅតែទាក់ទងគ្នាវិញដដែល ម្ដងឬជាពីរដង។ នេះដោយសារតែគេមិនទាន់ដាច់ចិត្ត ហើយម្យ៉ាងទៀត គឺគេមិនអាចរកអ្នកណាដែលល្អជាង ហើយមកជំនួសអ្នកចាស់បាននៅឡើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ nanji.com