តិចនិកទាំងនេះ នឹងបង្រៀនអ្នកឲ្យឆាប់ចេះឆាប់ចាំលឿន ជាងពេលមុនរហូត១០ដង
តិចនិក ដែលនឹងបង្រៀនអ្នកឲ្យ សូត្រមេរៀន សិក្សាស្វែងយល់ពីមេរៀន ហើយឆាប់ចាប់វាបានយ៉ាងរហ័ស។
១) ស្រមើស្រមៃ៖ បើអ្នកកំពុងតែទន្ទិញអ្វីមួយ អ្នកត្រូវស្រមៃឲ្យចេញនូវរូបភាពទាំងនោះ។ ធ្វើបែបនេះ វានឹងធ្វើឲ្យអ្នកកាន់តែយល់ ហើយចំណាំបានយូរ។
២) ទន្ទេញឲ្យចាំមាត់៖ វាអាចនឹងពិបាក ហើយធ្វើឲ្យអ្នកឈឺក្បាល តែមានមនុស្សច្រើនណាស់ប្រើតិចនិកនេះជោគជ័យ។
៣) វែកញែកពីអ្វីដែលអ្នកសូត្រ៖ ពេលអ្នកសូត្រអ្វីមួយ ដើម្បីឲ្យចំណាំនិងឆាប់យល់ អ្នកគួរចេះលើកយក គំនិតផ្សេងទៀត ដើម្បីប្រៀបធៀបគ្នា។
៤) សម្រាយឃ្លាពិបាកយល់ ឲ្យទៅជាឃ្លាងាយយល់៖ ពេលអ្នកកំពុងតែអានអ្វីមួយ វាពិបាកនឹងយល់ខ្លាំងណាស់។ ដូចនេះដើម្បីងាយស្រួល អ្នកគួរសម្រាយឃ្លានោះ ឲ្យសាមញ្ញហើយឆាប់យល់។
៥) ប្រើពាក្យកាត់ដោយយកតួអក្សរដើមមកតម្រៀបតគ្នា៖ មនុស្សគ្រប់គ្នាតែងធ្វើបែបនេះ ហើយវាងាយណាស់ ពេលអ្នកត្រូវសូត្រមេរៀនណាដែលវែងៗ ។ ឧទាហរណ៍ ABC, RED ហើយពាក្យទាំងនោះតំណាងឲ្យអ្វី។
៦) រៀនប្រលងខ្លួនឯង៖ ផ្ដល់ជាតេស្តតូចមួយសម្រាប់ខ្លួនឯង។ វាជាវិធីមួយ ដើម្បីវាស់ស្ទង់ថា អ្នកចាំបានកម្រិតណាហើយ។
៧) សង្ខេប៖ សរសេរសង្ខេបនូវអ្វីដែលអ្នកចាំ ព្រោះវានឹងជួយ ឲ្យខួរក្បាលអ្នក ចំណាំនឹងសំណួរ ឬចម្លើយទាំងនោះបានល្អ។
៨) រៀនលាយឡំនឹង ភាពសប្បាយរីករាយ៖ អ្នកងាយនឹងឆាប់ចាំអ្វីគ្រប់យ៉ាង បើការរៀននោះ វាលាយឡំនឹងភាពសប្បាយ រីករាយ៕