​រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​អាមេរិក​​ លោក​ James Mattis ​ជំទាស់​នឹង​លោក​​ Trump ថា​ កង​ទ័ព​អាមេរិក​​មិន​មែន​​នៅ​អ៊ីរ៉ាក់​ដើម្បី​លួច​ប្រេង​ទេ​​



​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ James Mattis ​​បាន​ថ្លែង​ថា​ កង​ទ័ព​សហរដ្ឋ​អាមេរិក​​មិន​មែន​នៅ​អ៊ីរ៉ាក់​ដើម្បី​លួច​ប្រេង​របស់​នរណា​ម្នាក់​នោះ​ទេ។ ​នេះ​ជា​ការ​ថ្លែង​មួយ​ដើម្បី​តប​ទៅ​កាន់​មតិ​របស់​ប្រធានាធិបតី​លោក​ Donald Trump។ ​កាល​ពី​ខែ​មករា​ កន្លង​ទៅ​ លោក Trump ​ធ្លាប់​​បាន​ថ្លែង​ប្រាប់​​បុគ្គលិក​ទីភ្នាក់ងារ​ CIA ថា​ ៖«​យើង​គួរ​តែ​រក្សា​ប្រេង​ទុក​ ប៉ុន្តែ​មិន​អី​ទេ។ ប្រហែល​​អ្នក​មាន​ឱកាស​ផ្សេង​ទៀត»។ ​ ក្នុង​ដំណើរ​​ទស្សនកិច្ច​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ទៅ​ទីក្រុង​ Baghdad កាល​ពី​ពេល​កន្លង​ទៅ​ លោក​ Mattis ​បាន​ថ្លែង​ដូច្នេះ​ថា​ ៖«​ខ្ញុំ​គិត​ថា​ អ្នក​ទាំង​អស់​គ្នា​នៅ​ក្នុង​បន្ទប់​នេះ​ គឺ​ត្រូវ​បាន​ប្រជាជន​អាមេរិក​ចំណាយ​ថ្លៃ​ប្រេង​សាំង​ឱ្យ​យើង​អស់​ហើយ​ ហើយ​ខ្ញុំ​ច្បាស់​ណាស់​ថា​ ប្រជាជន​នឹង​បន្ត​​ធ្វើ​​បែប​នេះ​ទៀត​នៅ​ពេល​អនាគត។ ​យើង​មិន​មែន​នៅ​អ៊ីរ៉ាក់​ដើម្បី​លួច​ប្រេង​នរណា​ម្នាក់​នោះ​ទេ»។ សូម​បញ្ជាក់​ថា​ ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​​លោក​ James Mattis ជំទាស់​នឹង​មតិ​របស់​ប្រធានាធិបតី​​​អាមេរិក​​លោក Trump៕
X
5s