បុរសខ្លាំងរុស្ស៊ី លោក ពូទីន ទើបជាកំពូលអ្នកមាននៅលើលោក មិនមែនលោកBill Gate នោះទេ
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន គឺជាកំពូលអ្នកមានជាងគេក្នុងលោក ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ២០០ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន International Business Time។
បច្ចុប្បន្នលោក Bill Gates បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណជាង៨០ពាន់លានដុល្លារអាមេរិក ហើយត្រូវបានគេទទួលស្គាល់ជាទូទៅថា ជាអ្នកមានជាងគេលើលោក។ ប៉ុន្តែសារព័ត៌មានInternational Business Time ដែលបានស្រង់យកទិន្នន័យ និង ស្រង់សម្ដីអ្នកជំនាញជាច្រើន បានបង្ហាញថា លោក វ្លាឌីមៀ ពូទីន ទើបជាអ្នកមានជាងគេនៅលើលោក។
«អ្វីៗគ្រប់យ៉ាងដែលជាកម្មសិទ្ធិរបស់រុស្ស៊ី គឺ ស្ថិតក្រោមការកាន់កាប់របស់គាត់ [ពូទីន].......... លោកគឺជាកំពូលអ្នកមានផុតលេខនៅលើពិភពលោក ដរាបណានៅតែកាន់អំណាច»។ នេះបើតាមការអះអាងរបស់លោក Sergei Pugachev ដែលជាអ្នកជំនួញរុស្ស៊ី។
លោក វ្លាឌីមៀ ពូទីនបានកាន់អំណាចអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលនេះត្រូវបានមជ្ឈដ្ឋានទូទៅ និង អ្នកឃ្លាំមើលស្ថានការណ៍រុស្ស៊ីលើកឡើងថា មេដឹកនាំរូបនេះកាន់កាប់ស្ទើរតែទាំងស្រុង ដូច្នេះហើយអ្វីៗគ្រប់យ៉ាងគឺជាកម្មសិទ្ធិរបស់មេដឹកនាំរូបនេះ៕