​​ដំបូន្មាន​៤​យ៉ាង​ដើម្បី​​ធ្វើ​ជា​​ចៅហ្វាយ​ល្អ​ ​​​​ពី​សេដ្ឋី​វ័យ​ក្មេង​អាយុ​ត្រឹម​២៥​ឆ្នាំ​ ​លោកBrian Wong ​ ​​​​



ឆ្នាំ​ថ្មី​តែង​ផ្ដល់​ឱកាស​ថ្មី​ៗ​ជាច្រើន​ដល់​ការងារ​ ក៏​ដូច​ជា​រឿង​បុគ្គល​របស់​អ្នក​។ បើ​អ្នក​ចង់​ឲ្យ​ក្រុមហ៊ុន​ខ្លួន​ឯង​ផ្ទាល់ រួម​ទាំង​ការងារ​ថែម​ទៀត កាន់​​តែ​ជោគជ័យ​​ដោយ​រលូន ក្នុង​​នាម​ខ្លួន​ជា​មេ​គេ​ អ្នក​ត្រូវធ្វើកិច្ចការជាច្រើន។ ខាងក្រោមនេះ ជា​​​ដំបូន្មាន​៤​យ៉ាង​​​​​ពី​សេដ្ឋី​វ័យ​ក្មេង​អាយុ​ត្រឹម​២៥​ឆ្នាំ​ ​លោកBrian Wong ​ ​​​៖  ១) ដឹង​ពី​ភាព​ខ្លាំង​របស់​បុគ្គលិក​៖ ក្នុង​នាម​ជា​មេ​គេ​ អ្នក​គួរ​ដឹង​ថា​កូន​ក្រុម​អ្នក​ចេះ​អ្វី​ខ្លះ​។ ពេល​ខ្លះ​ពួក​គេ​មិន​ដឹង​ថា​គេ​ចេះ​អ្វី​​ខ្លះ​ទេ ដូច​នេះ​មាន​តែ​មេ ​ទេ​ដែល​ដឹង​​និង​មើល​ឃើញ​រាល់​ថ្ងៃ​។ ពេល​ដែល​អ្នក​ដឹង​ថា​បុគ្គលិក​អ្នក​ចេះ​អ្វី​ហើយ ការងារ​ដែល​អ្នក​ឲ្យ​គេ​ធ្វើ ​វា​នឹង​​កាន់​តែ​ល្អ ហើយ​គេ​ក៏​មិន​ខ្ជិល​នឹង​ធ្វើ​វា​ដែរ។​ ២) ​បើក​ទូលាយ​ ឲ្យ​បុគ្គលិក​អាច​ទាក់ទង​សួរ​នាំ​ខ្លួន​បាន​៖ សម្រាប់​ក្រុមហ៊ុន​ធំ ៗ ក្នុង​​នាម​ជា​មេ​គេ អ្នក​មិន​គួរ​កំណាញ់ ចំពោះ​ការ​ទាក់ទង​គ្នា​រវាង​បុគ្គលិក​នឹង​ខ្លួន​នោះ​ទេ។ ​ អ្នក​អាច​នឹង​មិន​សូវ​មាន​​ពេល ក្នុង​ការ​ដោះស្រាយ​បញ្ហា​ តែ​យ៉ាង​ណា​​អ្នក​ក៏​បាន​បើក​ដៃ​ឲ្យ​ពួក​គេ​បាន​បញ្ចេញ​មតិ ដល់​អ្នក​ដែរ។ ៣)​បង្កើត​តម្លៃ​ស្នូល​សម្រាប់​ក្រុមហ៊ុន​៖ ​ត្រូវ​ចាំ​ថា ដើម្បី​ដំណើរ​ការ​ក្រុមហ៊ុន​មួយ​យ៉ាង​ជោគជ័យ​នោះ គឺ​ចាំ​បាច់​ត្រូវ​មាន​តម្លៃ​ស្នូល ឬ ​តម្លៃ​ជា​រួម​មួយ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ទាំងអស់​យល់​ច្បាស់​។ ដូច្នេះ​ហើយ​គ្រប់គ្នា​អាច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​យ៉ាង​អស់​ពី​លទ្ធភាព​។ ៤) ជួយ​បុគ្គលិក​អ្នក​ឲ្យ​កាន់​តែ​ជោគជ័យ​ថែម​៖ អ្នក​ត្រូវ​ប្រាកដ​ថា បុគ្គលិក​អ្នក​មាន​អ្វី​គ្រប់គ្រាន់​ទាំង​អស់ ដើម្បី​ទទួល​បាន​ជោគជ័យ​។ ផ្ដល់​ជា​គន្លឹះ​ក្នុង​ការ​អភិវឌ្ឍ ហើយ​គួរ​​ជួយ​​ពួក​គេ​ឲ្យ​សម្រេច​​នូវ​អ្វី​ដែល​ចង់​បាន៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.cnbc.com
X
5s