សំអាង​លើ​​ហេតុ​ផល​ ៣​នេះ អ្នក​នឹង​ដឹង​ថា ​មិត្ត​ប្រុស​អ្នក​សម​ជា​គូ​អនាគត​ឬ​មិន​សម​ហើយ​!!!​



បើ​អ្នក​មិន​ចង់​ជួប​មនុស្ស​ប្រុស​ដែល​គ្រាន់​តែ​ជា​សង្សារ​ ហើយ​មិន​អាច​បន្ត​ដល់​ថ្ងៃរៀប​ការ​បាន​​នោះ អ្នក​​គួរ​រៀន​សម្លឹង​ពួក​គេ​ឲ្យ​បាន​ច្បាស់​ ថា​តើ​គេ​ស័ក្ដិសម​​សម្រាប់​អ្នក​ឬ​អត់​? ១) មាន​ភាព​ក្លាហាន​៖ មិន​ថា​បុរស​ណា​ទេ បើ​គេ​​ជា​មនុស្ស​សំបូរ​ដោយ​ភាព​ក្លាហាន​ហើយ​នោះ ច្បាស់​ណាស់​ថា​គេ​ស័ក្ដិសម​នឹង​អ្នក​សម្រាប់​ថ្ងៃ​អនាគត​ហើយ។ ហេតុផល​នោះ​គឺ​​អ្នក​អាច​ពឹង ពាក់​គេ​បាន ហើយ​គេ​តែង​នៅ​ទី​នោះ​ជានិច្ច​សម្រាប់​​ លើក​ទឹក​ចិត្ត​ ហើយ​ជំរុញ​ឲ្យ​អ្នកធ្វើ​ការងារ​ដោយ​មិន​​បាច់​ខ្លាច​អ្នក​ណា​ទាំង​អស់។ ២) មិន​ខ្លាច​នឹង​ប្រឈម​បញ្ហា​៖ អ្នក​គួរ​សង្កេត​មើល​ដែរ ថា​ តើ​មិត្ត​ប្រុស​អ្នក​ជា​មនុស្ស​ខ្លាច​បញ្ហា​ឬ​យ៉ាង​ណា? បើ​គេ​ជា​មនុស្ស​ដែល​ហ៊ាន​ប្រឈម​ និង​មិន​គេចវេះ​ពី​បញ្ហា​ទេ​នោះ អ្នក​រើស​ចំ​មនសុ្ស​ត្រូវ​ហើយ​។ ៣) នៅ​ជាមួយ​អ្នក មិន​ថា​កាលៈទេសៈ​លំបាក​ប៉ិនណា​៖ មិន​ថា​កាលៈទេសៈ ល្អក់កករ​យ៉ាង​ណា​ឡើយ គេ​នឹង​មិន​បោះបង់​ចោល​ ឬ​ទុក​អ្នក​ឲ្យ​នៅ​ម្នាក់​ឯង​ឡើយ។ នេះ​ហើយ​ជា​គំរូ​ មិត្ត​ប្រុស​ដែល​ស័ក្ដិសម​ធ្វើ​ជា​ស្វាមី​របស់​អ្នក​នៅ​ថ្ងៃ​អនាគត៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack
X
5s