​ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី​​ទទួល​បាន​ ៩០ដុល្លារ​ជា​ថ្នូ​នឹង​​ការ​បំពុល​គឹមជុងណាំ​ តែ​មិន​ដឹង​ថា​ថ្នាំ​ពុល​ទេ​



ស្ត្រី​ជន​សង្ស័យ​​ជនជាតិ​​ឥណ្ឌូណេស៊ី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ធ្វើ​ឃាត​បង​​ប្រុស​​បុរស​ខ្លាំង​មេ​ដឹក​នាំ​កូរ៉េខាងជើង​លោក​ គឹម​ជុង​ណាំ បាន​ទទួល​លុយ​ ៩០​ដុល្លារ​ជា​ថ្នូរ​​នឹង​ការ​យក​ថ្នាំ​ពុល​វាយ​ប្រហារ​ទៅ​លើ​បុរស​​ម្នាក់​នោះ​ដោយ​មិន​ទាំង​ដឹង​ថា​ ជា​ថ្នាំ​ពុល​ផង។ មន្ត្រី​ទូត​ឥណ្ឌូណេស៊ី​​បាន​ទៅ​ជួប​ស្ត្រី​ឈ្មោះ​ Siti Aisyah វ័យ​ ២៥​ឆ្នាំ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ នៅ​ទីក្រុង​កូឡាឡាំពួរ។ ​នាង​បាន​ឱ្យ​ដឹង​ថា​ ​នាង​បាន​ទទួល​លុយ​​ជា​ថ្នូរ​នឹង​ការ​យក​​ «ប្រេង​លាប​ទារក» ​ទៅ​បិត​មាត់​លោក​គឹម​ជុង​ណាំ​ ដែល​​គេ​ប្រាប់​ថា​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​កំប្លែង។ ​យោង​តាម​ការ​ធ្វើ​កោសល្យវិច័យ​បាន​ឱ្យ​ដឹង​ថា​ ​លោក​ គឹម​ជុង​ណាំ​ ត្រូវបាន​បំពុល​ដោយ​ថ្នាំ​គីមី​ម្យ៉ាង​ឈ្មោះ​ VX​ ដែល​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ថា​ ជា​ជាតិ​គីមី​នៃ​អាវុធ​ប្រល័យ​លោក៕​ ​
X
5s