បុរសជនជាតិឥណ្ឌាម្នាក់ ស៊ូហូបដុំថ្មនិងដុំឥដ្ឋជំនួសសាច់មាន់
បុរស ជនជាតិឥណ្ឌាម្នាក់ឈ្មោះ Pakkirappa Hunagundi មានវ័យ ៣០ឆ្នាំ ជាមនុស្សចម្លែកជាងគេ ដែល គាត់តែងតែហូបដុំ ថ្ម ដុំឥដ្ឋ និងថ្មភក់ជា អាហារទៅវិញ។ «ខ្ញុំនឹងហូបវា ជារៀងរាល់ថ្ងៃ ព្រោះវាជាទម្លាប់ខ្ញុំទៅហើយ ខ្ញុំពិតជាឈ្លានវា ហើយត្រូវការវាណាស់ ខ្ញុំមិនអាចឈប់ហូបវាឡើយ»។ នេះជាសម្ដីពិត ចេញពី លោកPakkirappa Hunagundi ។ មិនថាម្ដាយរបស់លោក រៀបចំបាយម្ហូប រួមមានសាច់មាន់ចៀន ឬអ្វីឆ្ងាញ់ៗ មានវីតាមីនយ៉ាងណាទេ ក៏លោកមិនចាប់អារម្មណ៍ប៉ះវាដែរ ។
លោក Pakkirappa Hunagundi ហូប ដុំ ថ្ម ដល់ទៅ ២គីឡូក្រាម ឯណោះ ក្នុងមួយថ្ងៃ ដែលជាហេតុនាំឲ្យក្រុម គ្រួសារ ក៏ដូចជាមិត្តភក្ដិ ព្រួយបារម្ភ ជាខ្លាំងចំពោះសុខភាពលោក។
ដោយសារលោកមានជីវភាព មិនសូវជាធូរធារប៉ុន្មានដែរ លោក ក៏ធ្លាប់ សំដែងការហូបដុំ ថ្ម ដុំឥដ្ឋ និងថ្មភក់ សម្រាប់ភ្ញៀវទេសចរ ដែលមកទស្សនានៅភូមិរបស់គាត់ផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifedeathprizes.com