វេទិកា «ឥទ្ធិពល​យុវជន ២០១៧»!​



​វេទិកា​ឥទ្ធិពល​យុវជន ជា​កម្មវិធី​ដែល​ពាំ​នាំមក​នូវ​អ្នកដឹកនាំ និង​វាគ្មិន​ដែល​ពិន​ប្រសព្វ​ផ្សេងៗ ចែករំលែក​នូវ​ចំណេះដឹង​ជាច្រើន​ជាមួយនឹងការ​​សន្ទនា​ដែល​ពាក់ព័ន្ធ​​​បញ្ហា​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​។ កម្មវិធី​នេះ​ត្រូវបាន​ប្រ​ពឺ​ត្ត​​ជាង ១៨០​កន្លែង​​នៅ​ទូទាំង​ពិភពលោក​។ -​ ​ចក្ខុវិស័យ: ទីកន្លែង​ដែល​ប្រមូលផ្តុំ​នូវ​គំនិត​ដែលមាន​សក្តានុពល​សំរាប់​យុវជន​។​ -​ ​គោលបំណង: បង្កើត​នូវ​ម​ជ្ឍ​ដ្ឋា​ន​ដែល​ប្រមូល​នូវ​អ្នកជំនាញ​មកពី​មូលដ្ឋាន​និង​ផ្នែក​ផ្សេងៗ ដើម្បី​ចែករំលែក​នូវ​គំនិត​ផ្សេងៗ​ដែលមាន​ឥទ្ធិពល​មកកាន់​សង្គម​ជាតិ​។​ ​​កម្មវិធី​នេះ​ ក៏មាន​ប្រធានបទ​សំខាន់ៗ​ដែរ​ទាក់ទង​នឹង យុវជន​នាពេល​បច្ចុប្បន្ន ហើយ​ប្រធានបទ​ទាំងអស់នោះ ត្រូវបានធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​ដែរ​មានបទពិសោធន៍​ខ្ពស់ ដែល​អញ្ជើញ​មកពី​ស្ថាប័ន ក្រសួង ក្រុមហ៊ុន ស្ថាន​ទួត អង្គការ NGO និង​សា​ស្រា​ចា​រ្យ​នានា​តាម​សកល​វិទ្យាល័យ ក្នង​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​នេះ នឹងមាន​ច្រើនជាង ២៤ បន្ទប់ ២៤ ប្រធានបទ និង ២៤ វាគ្មិន​នៅតាម​បន្ទប់​នីមួយៗ​។​ ​ ​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅក្នុង​រយៈពេល​ពេញ​មួយថ្ងៃ ដែល​ចាប់ផ្តើម​ពី​ម៉ោង​៧ ព្រឹក ដល់​ម៉ោង​៥ ល្ងាច នា​ថ្ងៃអាទិត្យ ទី​១៩ ខែមីនា ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។ យើង​រំពឹងទុក​ថា នឹងមាន​អ្នកចូលរួម ប្រមាណ ១៥០០​នាក់ ទៅ ២០០០ នាក់ ក្នុង​កម្មវិធី​វេទិកា​យុ​ជន​២០១៧​នេះ​។​ ​ប្រធានបទ​ដែល​បាន​លើកទ្បើង​ក្នុងឆ្នាំនេះ​គឺ​៖ -គោលដៅ​ទី​៨ គឺ​ចង់​សម្រេចបាន នូវ​ការលើកកម្ពស់​ការ​ទ្រទ្រង់ និង​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្ដរភាព ដែលមាន​មុខរ​បរពេ​ញ​លេញ និង​ការងារ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ឆ្នាំ ២០៣០​។ -​គោលដៅ​ទី​១២ គឺ​បង្កើតឡើង​ដើម្បី សម្រេចបាន​នូវ​ការគ្រប់គ្រង​ប្រកបដោយ​និរន្តរភាព និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាមួយគ្នានេះ​ក៏​រួមបញ្ចូល​ទាំង ការកាត់បន្ថយ​កាកសំណល់​តាមរយៈ ការការពារ ការកាត់បន្ថយ និង​ការកែច្នៃ​ធ្វើការ​ប្រើប្រាស់​ឡើងវិញ​។ ​អ្នកចូលរួម នឹង​ទទួលបាន​នូវ​ •​ ​ការជួប​នូវ 4 keynote វាគ្មិន​ដែល​មកពី UN និង អង្គការ​ធំៗ និង ក្រុមហ៊ុន​ធំ​ក្នុង​កម្ពុជា​ •​ ​​ចូលរួម​ជាមួយ 24+ workshop 24 +​វាគ្មិន និង​24+ ប្រធានបទ​ •​ ​ក្នុង​បន្ទប់ workshop នឹងមាន action space ដែល អ្នកចូលរួម​អាច​ចាប់​ជា​ក្រុម នឹង​បង្កើតជា Project មួយ​ដែក​ទាក់ទង​នឹង​គំរោង SDGs ហើយ​គំរោង​ទាំងអស់​ត្រូវ​យកទៅ​ប្រកួត ស្វែងរក ក្រុម​ដែល​ឈ្នះ ហើយ​គំរោង​ទាំងអស់នោះ​នឹង អាច​ក្លាយជា​គំរោង របស់ AIESEC មួយ​នឹង​ធ្វើអោយ​កើតឡើង​ •​ ​ទទួលបាន អាហា​ពេល​ថ្ងៃ និង ភេ​ស​ជ្ជះ •​ ​ទទួល​ការសប្បាយរីករាយ​ពី Mini Concert ដែល​ចូលរួម​សម្តែង​ដោយ​ក្រុម​តារា Original Song •​ ​Booth Exhibition 20+ ក្រុមហ៊ុន​ •​ ​ទទួលបាន Certificate ពី AIESEC •​ ​និង​មាន​ជាច្រើន​ទៀត​ ​សំបុត្រ​មាន​លក់ តាម​សាកលវិទ្យាល័យ​មួយចំនួន​ក្នុង​ភ្នំពេញ ឫ ចូល​តាមរយះ​តំណ​ភ្ជាប់​ខាងក្រោម​ ​សំបុត្រ​: http://bit.do/ysf2017 ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​: 086 55 50 11 / 069 87 57 11 ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​: YouthSpeak Cambodia ​តម្លៃ​សំបុត្រ​ត្រឹមតែ ៥ $ តែប៉ុណ្ណោះ ក្នុងការ​ចូលរួម​ពេញ​មួយថ្ងៃ ហើយ​ទទួលបាន បទពិសោធន៍​ជាច្រើន​និង​ភាព​រីករាយ​ពេញ​មួយថ្ងៃ​ ​
X
5s