ហេតុផល​សំខាន់ៗ​ ដែល​នាំ​ឲ្យ​​ប្តី​ប្រពន្ធ​ភាគច្រើន​លែងលះ​គ្នា​



គ្មាន​នរណា​ម្នាក់​ចង់​ជួប​រឿង​បែកបាក់​ស្នេហា ជា​ពិសេស​គឺ​​លែង​លះ​គ្នា​រវាង​ប្ដី​ប្រពន្ធ​​នេះ​ឯង​។ ហេតុ​នេះ​ហើយ បាន​ជា​​អ្នក​គួរ​តែ​ដឹង​ខ្លះ​ថា តើ​មូលហេតុ​ចម្បង​អ្វី បាន​ជា​​បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ ឆាប់​លែងលះ​គ្នា? ១) គូ​ស្នេហ៍​ដែល​មិន​សូវ​ចេះ​និយាយ​ស្ដី​៖ សម្រាប់​គូ​ស្នេហ៍ មិន​សូវ​ចេះ​មាត់​ក​រក​គ្នា ភាគ​ច្រើន​នៅ​ជាមួយ​គ្នា​មិន​សូវ​បាន​យូរ​ឡើយ។ គ្មាន​អ្នក​ណា​ដែល​គ្នា​បញ្ហា​ឡើយ ដូច​នេះ​ចូរ​កុំ​ខ្លាច បើ​សិន​ជា​មាន​បញ្ហា​ក្នុង​ចិត្ត អ្នក​គួរ​បើក​ចំហ​ ហើយ​ចេះ​ប្រាប់​គ្នា​ថា​អ្នក​ចង់​បាន​អ្វី ហើយ​ត្រូវ​កែ​ប្រែ​អ្វី​។ ធ្វើ​បែប​នេះ​ទើប​អាច​នៅ​ជាមួយ​គ្នា​បាន​យូរ។ ២) មាន​បញ្ហា​រឿង​លុយ​៖ លុយ​ គឺ​ជា​បញ្ហា​ធំ ដែល ធ្វើ​ឲ្យ​គ្រួសារ​បែក​បាក់​គ្នា​។ ហេតុ​នេះ​ហើយ មុន​សម្រេច​ចិត្ត​នៅ​ជាមួយ​គ្នា អ្នក​គួរ​ធានា​ថា អ្នក​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​រួម​រស់​ជាមួយ​គ្នា មិន​មែន​រស់​សម្រាប់​តែ​ប៉ុន្មាន​ឆ្នាំ​ទេ តែ​រស់​រហូត​ដល់​ពេល​អ្នក​មាន​កូន​ៗ ទៀត​ឯណោះ។ ៣) ចំណង់ ចំណូល​ចិត្ត​ខុសគ្នា​ស្រលះ​៖ វា​ក៏​ជា​ផ្នែក​មួយ​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​ដែរ ព្រោះ​ថា​បើ​ការ​ចូលចិត្ត​ផ្ទុយ​គ្នា​ហើយ អ្នក​តែង​មាន​ភាព​រកាំរកូស​ ជា​ប្រចាំ​តែ​ម្ដង។ ហេតុ​នេះ​គឺ​នៅ​ជាមួយ​គ្នា​មិន​​បាន​យូរ​ឡើយ។ ៤) រវល់​តែ​រឿង​ការងារ​ជ្រុល​៖ អ្វី​ដែល​ល្អ​គឺ​«គ្រួសារ​មុន» មិន​មែន«​ការងារ​មុន​ទេ​»។ អ្នក​ខំ​ធ្វើ​ការ​រាល់​ថ្ងៃ ក៏​ដើម្បី​ លុយ និង​សុភមង្គល​គ្រួសារ​ដែរ ។ តែ​បើ​គិត​តែ​ពី​ការងារ​ជ្រុល​ហួស​ហេតុ​ពេក អ្នក​ក្លាយ​ជា​មនុស្ស​មុខ​លុយ ហើយ៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity
X
5s