ហេតុអ្វីគឹមជុងអ៊ុន បញ្ជាឱ្យប្រហារមន្ត្រីជាន់ខ្ពស់ ៥នាក់ ដោយកាំភ្លើងបាញ់យន្តហោះ?
យោងតាមប្រភពពីតំណាងរាស្ត្រកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃនេះថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ៥នាក់ត្រូវបានប្រហារជីវិតដោយប្រើកាំភ្លើងបាញ់យន្តហោះតែម្ដង។
មន្ត្រីទាំងអស់នោះគឺសុទ្ធតែជាមន្ត្រីមានឋានៈក្រោមកម្រិតរដ្ឋមន្ត្រីដែលធ្លាប់ធ្វើការនៅក្រោមមេសន្តិសុខលោក Kim Won Hong ដែលត្រូវបានបណ្ដេញចេញ។ មន្ត្រីទាំងអស់នោះមានទោសពីបទធ្វើរបាយការណ៍ក្លែងក្លាយជូនមេដឹកនាំកូរ៉េខាងជើង ខណៈលោក Kim Won Hong ស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះនិងកំពុងរងនូវការស៊ើបអង្កេត។
លោក Kim Jung Un ថែមតាំងបញ្ជាឱ្យដករូបចម្លាក់លោក Kim Jong Il ពីក្រសួងការពារជាតិកូរ៉េខាងជើងថែមទៀតផងព្រោះលោកគិតថា ក្រសួងនេះមិនសក្ដិសមនឹងទុករូបចម្លាក់នេះទេ។
សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០១៥ លោក គឹមជុងអ៊ុន ក៏បានចេញបញ្ជាឱ្យប្រហារជីវិតមន្ត្រីជាន់ខ្ពស់ម្នាក់ដែរដែលមានតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Hyon Yong-Chol ដោយប្រើកាំភ្លើងបាញ់យន្តហោះនេះដែរ៕