ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​៖ «បុរស​ដែល​មាន​ពុក​មាត់ គឺ​ទាក់ទាញ​​នារី​ៗ ជាង​គេ»​



យោង​តាម​ការ​ស្រាវជ្រាវ​របស់​ ​ Journal of evolution biology បាន​ធ្វើ​ការ​សាកសួរ​ទៅ​កាន់​នារី ៗ ចំនួន​៨,៥០០​នាក់ ពី​សង្សារ​របស់​ខ្លួនថា​ «​តើ​ អ្នក​ដែល​មាន​ពុក​មាត់ និង​អត់​ពុក​មាត់​មួយ​ណា គួរ​ឲ្យ​ទាក់ទាញ​ជាង​?» ចម្លើយ​​មតិ​ភាគ​ច្រើន​លើក​ឡើង​ថា ​«​ពួក​គេ​ ជ្រើសរើស​យក​សង្សារ​ដែល​មាន​ពុក​មាត់​ទាំង​អស់​។»

អ្នក​ស្រាវជ្រាវ​បាន​បន្ត​ទៀត​ថា៖ « បុរស​ដែល​មាន​រាង​ឡូយ ថ្គាម​ធំ សាច់​ដុំ​ធំ​ៗ សម្បុរ​ស​ ភាគ​ច្រើន​ គឺ​ទទួល​បាន​ការ​ស្រឡាញ់​ ពី​នារី​ៗ ពិត​មែន តែ​មិន​​សូវ​ជា​បាន​យូរ​ទេ។ ពោល​គឺ​គ្រាន់​តែ​ស្រឡាញ់​លេង​ៗ​ប៉ុណ្ណោះ » ។

ចំណែក​ឯ​ បុរស​ដែល​មាន​ពុក​មាត់​វិញ​នោះ ភាគ​ច្រើន​ណាស់​ដែល​នារី​ៗ ស្រឡាញ់ ហើយ​មិន​មែន​ស្រឡាញ់​លេង​ៗ ឬ​រយៈ​ពេល​ខ្លី​ទេ គឺ​ថា​ស្រឡាញ់​យក​ជា​គូ​អនាគត​តែ​ម្ដង ព្រោះ​នារី​ៗ គិត​ថា​ពួក​គែ​ជា​បុរស​ពិត ។ ដូច​នេះ​អ្នក​គួរ​ដឹង​ហើយ​ពី​ឥទ្ធិពល​នៃ​ការ​ទុក​ពុក​មាត់​ ថា​ទាក់ទាញ​ស្រី​ៗ កម្រិត​ណា​នោះ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖​ www.indy100.com

X
5s