បើចង់ចាប់យកជំនាញ ជាអ្នកបកប្រែដ៏ពូកែម្នាក់ កុំភ្លេចចំណុចសំខាន់ៗទាំងនេះ!
អ្នកបកប្រែពិតជាដើរតួយ៉ាងសំខាន់ខ្លាំងណាស់ ជួយឲ្យមនុស្សដែលមិនចេះភាសានោះ អាចយល់ដឹង តាមរយៈការពន្យល់របស់អ្នក។ ដើម្បីក្លាយជាអ្នកបកប្រែគឺទាមទារការអនុវត្ត ជំនាញនិងការអត់ធ្មត់ចំពោះខ្លួនឯង ជាពិសេសចំណេះដឹងផ្នែកភាសា។ វាជាជំនាញដែលផ្តល់ឱកាសជាច្រើនសម្រាប់ការរៀនអ្វីថ្មីនិងធ្វើការជាមួយមនុស្សដទៃ។ ខាងក្រោមនេះជាអ្វីដែលអ្នកគូួរយល់ដឹង ប្រសិនបើចង់ក្លាយជាអ្នកបកប្រែដ៏ពូកែម្នាក់៖
១) ស្ទាត់ជំនាញក្នុងភាសាដទៃ៖ អ្នកត្រូវចេះភាសាបរទេសឲ្យបានច្បាស់លាស់ទាំងការប្រើប្រាស់ផ្លូវការនិងធម្មតា។ មនុស្សជាច្រើនគ្រាន់តែយល់តែមិនអាចពន្យល់បាន ហើយមនុស្សប្រភេទនេះពិតជាពិបាកក្នុងការក្លាយជាទៅជាអ្នកបកប្រែខ្លាំងណាស់ ដូច្នេះហើយ អ្នកត្រូវតែពូកែផ្នែក ដើម្បីឲ្យអ្នកស្តាប់គេដឹងថា វាមានន័យយ៉ាងដូចម្តេច។
២) ជំនាញសរសេរ៖ អ្នកក៏ត្រូវពង្រឹងជំនាញសរសេររបស់អ្នកផងដែរ។ មនុស្សជាច្រើនគិតការអ្នកបកប្រែគ្រាន់តែត្រូវការចេះភាសាពីរ ។ តែតាមការពិតទៅ ដើម្បីក្លាយជាអ្នកបកប្រែមួយយ៉ាងជោគជ័យ អ្នកត្រូវការជំនាញសរសេរផងដែរ។
៣) ដើរលេងក្រៅប្រទេស៖ វិធីមួយដែលជួយអ្នកឲ្យយល់ខ្លាំងអំពីភាសាមួយគឺទៅដើរលេងនៅប្រទេសនោះផ្ទាល់តែម្តង។ ប្រសិនជាអ្នកនៅកាន់តែយូរ អ្នកនឹងយល់ពីភាសានោះកាន់តែខ្លាំង។
៤) ហាត់ការ៖ មិនថាអ្នកផ្តល់ប្រាក់ខែតិចឬច្រើន វាមិនមែនជាបញ្ហានោះទេ។ ក្រោយការហាត់ការ អ្នកអាចអនុវត្តជំនាញនិងទទួលបទពិសោធន៍យ៉ាងច្រើន ដូច្នេះហើយវាជាផ្លូវមួយឆ្ពោះទៅកាន់អាជីពបកប្រែយ៉ាងពិតប្រាកដ បន្ទាប់ពីទទួលបទពិសោធន៍ខ្លះៗហើយ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.wikihow.com