ប្រុសៗ គួរអានចំណុចសំខាន់ៗទាំងនេះ ដើម្បីដឹងថា «ខ្លួនក្លាយជាសង្សារល្អរបស់គេឬនៅ?»
ក្លាយខ្លួនជាសង្សារល្អ ម្នាក់ វាមិនងាយស្រួលឡើយ ជាពិសេសអ្នកនឹងកាន់តែមានសម្ពាធទៀត ពេលមានមិត្តស្រីល្អ ហើយ តែខ្លួន នៅមិនទាន់ល្អសម្រាប់នាងនោះ។ នេះជាអ្វីដែលអ្នកគួរធ្វើ៖
១) ត្រូវតែមានចិត្តស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ព្រោះថាភាពស្មោះត្រង់នេះហើយ ជាជំហានដំបូងនាំទៅរកស្នេហាយូរអង្វែង។
២) ជឿជាក់លើមិត្តស្រីខ្លួន ដើម្បីបើកឱកាសការយល់ចិត្តគ្នា ឲ្យធំជាងពេលមុន។
៣) បើកសិទ្ធិឲ្យគ្នា ដើម្បីបាននិយាយពីអ្វីដែលពួកគេត្រូវការ និងអ្វីដែលពួកគេមិនពេញចិត្ត។
៤) ត្រូវធ្វើជាមិត្តប្រុសដែលតែងតែស្ដាប់សង្សាររបស់ខ្លួននិយាយ ព្រោះវាជាទង្វើបង្ហាញថាអ្នកគិតពីនាងនិងឲ្យតម្លៃនាង។
៥) ស្រឡាញ់គ្នា ហើយចេះសម្រុះសម្រួលគ្នា ពេលមានបញ្ហាឬជម្លោះ ព្រោះថាក្នុងនាមជាបុរស បើអ្នកអាចអត់បានក៏អត់ទៅ មិនចាំបាច់អីទៅយកឈ្នះមិត្តស្រីខ្លួនទេ។
៦) ត្រូវបង្ហាញថា ក្នុងនាមជាមិត្តប្រុស អ្នកតែងតែគាំទ្រ នូវអ្វីដែលមិត្តស្រីខ្លួនធ្វើ។
៧) ផ្ដល់ពេលវេលាឯកជនខ្លះឲ្យនាង ព្រោះ ថាការផ្ដល់គម្លាតដល់គ្នានេះ ហាក់ដូចជាការបើកសិទ្ធិ ឲ្យមនុស្សដើររៀងៗខ្លួន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow