ប្រសិនជាអ្នកចង់បាននារីនោះជាប្រពន្ធហើយ កុំខ្លាចនឹងសួរសំណួរទាំងនេះ!
ការរៀបការប្រៀបបានដូចជាទំព័រដ៏មានន័យបំផុតសម្រាប់មនុស្សម្នាក់ៗ។ ការរៀបការគឺជារឿងធំមួយមិនថាសម្រាប់បុរសឬនារីឡើយ វាជាជំហាននិងទំព័រថ្មីក្នុងឆាកជីវិតសម្រាប់មនុស្សពីរនាក់។ ដើម្បីទទួលបានការរៀបការដោយពោរពេញទៅដោយសុភមង្គល វាពិតជាមានសារៈសំខាន់ដែលមនុស្សទាំងពីរនាក់ត្រូវស្គាល់គ្នាឲ្យបានច្បាស់ជាមុនសិន។វិធីដែលល្អគឺអ្នកត្រូវសួរសំនួរដោយភាពស្មោះត្រង់តែម្តង៖
១) ហេតុអ្វីអ្នកសម្រេចចិត្តរៀបការជាមួយខ្ញុំ៖ នេះជាសំណួរមួយដែលអ្នកត្រូវសួរ ដើម្បីដឹងច្បាស់ថា ហេតុអ្វីនារីដែលអ្នកចង់រស់នៅជាមួយនោះ សម្រេចចិត្ត ឬព្រមរស់នៅជាមួយអ្នក។
២) តើអ្នកនឹងក្លាយជាម្តាយដ៏ល្អទេ?៖ ពេលខ្លះ នារីមិនចង់បានកូននោះទេ ឯនារីមួយចំនួនធំទៀតគ្រាន់តែចង់បានកូនម្នាក់តែប៉ុណ្ណោះ។ គ្រាន់តែសួរសំនួរមួយនេះ អ្នកក៏ អ្នកក៏អាចទទួលបានព័ត៌មានជាច្រើនពីនាងផងដែរ។
៣) តើអ្នកនឹងគាំទ្រ ឬ យកចិត្តទុកដាក់ខ្ញុំទេ ប្រសិនបើជួបបញ្ហាលំបាកៗ? ៖ គ្មាននរណាម្នាក់អាចមើលឃើញពីអនាគតនោះទេ។ ជីវិតតែងតែមានឡើងមានចុះ នេះជារឿងដែលជៀសមិនផុត។ តើគាត់ព្រមជួយអ្នកទាំងថវិកានិងកម្លាំងកាយនិងផ្លូវចិត្តដែរឬទេ? តើអ្នកអាចមើលថែគ្រួសារដែរឬទេប្រសិនជាអ្នកធ្វើអ្វីមិនកើត? អ្នកអាចដឹងតាមសំនួរមួយនេះ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.greatlifezone.com