គន្លឹះ​ទាំង​៣​យ៉ាង​ដែល​អ្នក​អាច​លើក​ទឹក​ចិត្ត​​សមាជិក​ក្នុង​ក្រុម​បាន​



ការ​លើក​ទឹក​ចិត្ត​ទៅ​កាន់​បុគ្គលិក​ឲ្យ​ធ្វើ​ការ​អស់​ពី​សមត្ថភាព​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ទោះ​បី​ជា​អ្នក​ជា​អ្នក​ដឹក​នាំ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​ អ្នក​អាច​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការ​​បំពេញ​តម្រូវ​ការ​របស់​បុគ្គលិក​ផង​ដែរ។ ប៉ុន្តែ ជំហាន​ខាង​ក្រោម​នេះ​នឹង​ជួយ​បុគ្គលិក​​ឲ្យ​បំពេញ​កិច្ច​ការ​បាន​ល្អ​ជាង​មុន៖

១)ពេលវេលា​អាច​បត់បែន​បាន៖ ​បុគ្គលិក​ជា​ច្រើន​ជួប​បញ្ហា​​​រក្សា​លំនឹង​រវាង​ជីវិត​ផ្ទាល់​ខ្លួន​និង​ជីវិត​ការងារ​។ ប្រសិន​ជា​ការងារ​នោះ​​យក​ពេលវេលា​ច្រើន​ពេក​ពី​បុគ្គលិក បុគ្គលិក​នឹង​មាន​អារម្មណ៍​ចង់​ឈប់​ពី​ការងារ​ដើម្បី​ចំណាយ​ពេល​ជា​មួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់។ ដោយ​សារ​តែ​បច្ចេកវិទ្យា​មាន​ការ​រីក​ចម្រើន​ផង​ដែរ​នោះ ប្រសិន​ជា​អាច អ្នក​អាច​ផ្តល់​ឱកាស​ខ្លះ​សម្រាប់​បុគ្គលិក​ធ្វើ​ការ​ពី​ផ្ទះ។

២) ចិញ្ចឹម​សត្វ​នៅ​កន្លែង​ធ្វើការ៖ សត្វ​ពិត​ជា​​ផ្តល់​នូវ​ភាព​រីករាយ​​ជា​ច្រើន​ដល់​មនុស្ស​។ តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​ចិញ្ចឹម​សត្វ​អាច​បង្កើន​ទំនុក​ចិត្ត​ក្នុង​បុគ្គលិក។ លើស​ពី​នេះ​ទៅ​​ទៀត សត្វ​ពិត​ជា​អាច​ជួយ​សម្រួល​ចិត្តសាស្ត្រ​របស់​បុគ្គលិក​និង​បង្កើន​ផលិតភាព​ក្នុង​ការងារ។

៣) ប្រារព្ធ​ពិធី​៖ ប្រសិន​ជា​បុគ្គលិក​របស់​អ្នក​ដឹង​ថា​អ្នក​ផ្តល់​តម្លៃ​ទៅ​លើ​ការងារ​ដែល​ពួក​គេ​ធ្វើ ​ពួក​គាត់​នឹង​មាន​កម្លាំង​​ក្នុង​ការ​បំពេញ​កិច្ច​ការ​បន្ទាប់​មក​ទៀត។ អ្ន​កអាច​ជប់លៀង​កម្មវិធី​តូច​ៗ​រៀង​រាល់​អាទិត្យ​។ ប្រសិន​ជា​គ្មាន​ការ​ប្រារព្ធ​អ្វី​ទេ ពាក្យ​«អរគុណ»​ក៏​អាច​ជំរុញ​ទឹក​ចិត្ត​បុគ្គលិក​ឲ្យ​ធ្វើ​ការ​ខ្លាំង​ជាង​មុន​ផង​ដែរ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.entreprenur.com

X
5s