ថ្នាក់​​​​​​​ធុរកិច្ច​ដែល​មាន​តម្លៃ​ និង​អំណាច​បំផុត​ទាំង​ ១០​​ក្នុង​លោក​ប្រចាំ​ឆ្នាំ​២០១៧​​



​ជា​រៀង​រាល់​ឆ្នាំ​​ ​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​អប់រំ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ​ QS ​​បាន​បង្កើត​ចំណាត់​ថ្នាក់​​​​សកលវិទ្យាល័យ​​ដែល​មាន​គុណភាព​​ល្អ​បំផុត​ក្នុង​​លោក​​​ដោយ​បំបែក​ទៅ​តាម​តំបន់​ និង​ទៅ​តាម​មុខ​ជំនាញ។ ​គេហទំព័រ​ Business Insider ​បាន​ស្រង់​យក​សាកលវិទ្យាល័យ​ដែល​ល្អ​បំផុត​​ខាង​​ផ្នែក​ធុរកិច្ច​ និង​​ផ្នែក​គ្រប់គ្រងចំនួន​១៩​ តែ​ BizKhmer ​សូម​បង្ហាញ​សាកលវិទ្យាល័យ​​កំពូល​ផ្នែក​ធុរកិច្ច​ទាំង​ ១០៖

១) ​Harvard៖ ​​មិន​ចម្លែក​នោះ​ទេ​ ដែល​សាកលវិទ្យាល័យ​​មួយ​នេះ​នៅ​តែ​ល្បី​ផុត​លេខ​ក្នុង​លោក​ខាង​ជំនាញ​ធុរកិច្ច​ និង​គ្រប់គ្រង។

២) ​London Business School៖ ​​នៅ​អង់គ្លេស​ នេះ​ហើយ​ជា​សាកលវិទ្យាល័យ​កំពូល​ផ្នែក​ធុរកិច្ច​ និង​គ្រប់​គ្រង​ដែល​ឈរ​នៅ​លេខ​ពីរ​ក្នុង​លោក។ ៣) ​INSEAD៖ ​​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ ជា​សាកលវិទ្យាល័យ​​ល្អ​បំផុត​ក្នុង​ចំណោម​ប្រទេស​ដែល​មិន​និយាយ​ភាសាអង់គ្លេស។ ​សាកលវិទ្យាល័យ​ដែល​មាន​មូលដ្ឋាន​​នៅ​ប្រទេស​បារាំង​មួយ​នេះ​គឺ​ផ្ដោត​សំខាន់​លើ​កម្មវិធី​ក្រោយ​​ឧត្តម​សិក្សា​​​ដូច​ជា​​ថ្នាក់​អនុបណ្ឌិត​ពាណិជ្ជកម្ម​ជា​ដើម។

៤) ​Massachusetts Institute of Technology (MIT)៖ ​MIT ​ល្បី​បំផុត​លើ​មុខ​ជំនាញ​រូបវិទ្យា​ បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ប៉ុន្តែ​ថ្នាក់​ធុរកិច្ច​ និង​គ្រប់គ្រង់​ក៏​មិន​អន់​ដែរ។

​៥) ​Pennsylvania៖ ​ជា​សាកលវិទ្យាល័យ​លេច​ធ្លោ​បំផុត​មួយ​នៅ​សហរដ្ឋ​អាមេរិក។ អតីត​និស្សិត​ល្បីៗ​នៅ​សកលវិទ្យាល័យ​នេះ ​មាន​ដូច​ជា​មហាសេដ្ឋី​ Warren Buffett ​និង​ប្រធានាធិបតី​បច្ចុប្បន្ន​លោក​​ Donald Trump ​ជា​ដើម។

៦) Standford៖ ​ជា​សាកលវិទ្យាល័យ​លេច​ធ្លោ​មួយ​ដែរ​នៅ​សហរដ្ឋ​អាមេរិក។ វា​ធ្លាក់​ចុះ​ចំណាត់​ថ្នាក់​ពីរ​លេខ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦។

៧) ​Oxford៖ ​​ល្បី​រាប់​ឆ្នាំ​ហើយ​ ខាង​ផ្នែក​បុរាណវិទ្យា​ ប្រវត្តិសាស្ត្រ និង​ភាសា​ ​ប៉ុន្តែ​​ខាង​ផ្នែក​ធុរកិច្ច​ ក៏​នៅ​តែ​មាន​ចំណាត់​ថ្នាក់​ល្អ​ដែរ។

៨) ​Cambridge៖ ​ឆ្នាំ​ថ្មី​នេះ​ បាន​ធ្លាក់​ចុះ​មួយ​​លេខ។ ផ្នែក​ធុរកិច្ច​ និង​គ្រប់គ្រង​គឺ​បង្រៀន​នៅ​សាលា​ធុរកិច្ច​ Judge Business School។

៩) London School of Economics and Political Science៖ ជា​សាកលវិទ្យាល័យ​ល្បី​មួយ​ក្នុង​លោក​ដែល​ផលិត​ធនធាន​មនុស្ស​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ និង​សេដ្ឋកិច្ច។ ​

១០) ​University of California Berkeley៖ ​នៅ​តំបន់​ឆ្នេរ​ខាង​លិច​របស់​សហរដ្ឋ​អាមេរិក​ សាកលវិទ្យាល័យ​នេះ​នៅ​​លេខ​រៀង​ទី​ពីរ​​ ពោល​គឺ​ល្បី​សុស​សាយ​ខ្លាំង​ដែរ៕​​ ​

X
5s