សម្រាប់អ្នកចង់រៀនផ្នែកច្បាប់ គប្បីត្រូវប្ដេជ្ញាចិត្តធ្វើរឿងទាំងនេះ ទើបរៀនទៅបានផលល្អ
ជាការពិតណាស់ អ្នកអាចសម្រេចអ្វីមួយបានលុះត្រាតែចិត្តអ្នកចង់។ តែចិត្តមនុស្ស មិនដែលនឹងថ្កល់ ហើយចង់ធ្វើអ្វីតែមួយរហូតនោះទេ។ រៀនផ្នែកច្បាប់គឺលំបាកណាស់ ហើយការលំបាកនោះអាចផ្លាស់ប្ដូរចិត្តចង់រៀនអ្នកបានក៏ថាបាន ។ ខាងក្រោមនេះជារឿងដែលអ្នកគួរប្ដេជ្ញា បើសិនជាចង់រៀនច្បាស់ឲ្យបានចប់ថ្នាក់នោះ៖
១) ឧស្សាហ៍អានច្រើន៖ រៀនច្បាប់ឆាប់ចេះ អ្នកគប្បីអានសៀវភៅឲ្យបានច្រើន ហើយការអានសៀវភៅនេះ នរណាៗ ក៏មិនសូវជាចូលចិត្តវាដែរ។ ហេតុនេះ គួរកែទម្លាប់ចាស់ ហើយងាកមកអានសៀវភៅពាក់ព័ន្ធនឹងច្បាស់ឲ្យបានច្រើន តាមតែធ្វើទៅបាន។
២) ត្រូវបញ្ចេញយោបល់ពាក់ព័ន្ធនឹងច្បាប់ឲ្យបានច្រើន៖ មិនថាអ្នកចេះឬមិនចេះ ឬក៏ចង់ឬមិនចង់នោះទេ អ្នកត្រូវបញ្ចេញគំនិតអ្នកឬក៏រៀនតាក់តែងច្បាប់ ដោយខ្លួនឯងតាមតែអាចធ្វើទៅបាន។
៣) រៀនស្វែងយល់ពីអត្ថបទប្លែកៗដែលអ្នកដឹង៖ ដើម្បីបញ្ចប់ថ្នាក់ច្បាប់បានដោយពិន្ទុល្អ នោះ អ្នកគួររៀនស្វែងយល់ពីអត្ថបទប្លែកៗ នានា តាមអ៊ីនធឺណិត ឬក៏សាកសួរពីសាស្ត្រាចារ្យ របស់អ្នកក៏បាន ។ សៀវភៅទាំងនោះ គួរទាក់ទងអំពី ច្បាប់និងនយោបាយ ការអនុវត្តច្បាប់ ការ តាក់តែងច្បាប់ ព្រមទាំងច្បាប់ស៊ីវិលនានាជាច្រើនទៀត។
៤) ហ៊ានសាកសួរសាស្ត្រាចារ្យឬបណ្ឌិតផ្នែកច្បាប់៖ អ្នកត្រូវតែហ៊ាន សាកសួរពួកគេ ហើយបង្រៀនខ្លួនឯង ឲ្យសុំាំនឹង បរិបទច្បាប់ ពិតប្រាកដ ក្នុងប្រទេសរបស់អ្នក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack