សៀវភៅ ១០ក្បាលដែលមេដឹកនាំគ្រប់រូប គួរអានដើម្បីជំនះការលំបាកឆ្ពោះទៅកាន់ជោគជ័យ
ផ្នែកមួយនៃមធ្យោបាយដ៏ល្អបំផុតដើម្បីធានាបានថា លោកអ្នករីកចម្រើនក្នុងនាមជាពលរដ្ឋក្នុងសម័យឌីជីថល និងក្នុងនាមជាអ្នកដឹកនាំមួយរូប ការអានគឺមិនខ្វះបានជាដាច់ខាត។ អានហើយ អានទៀត គឺអានមិនចេះចប់ ទើបធ្វើឱ្យអ្នករីកចម្រើនជាមួយពុទ្ធិថ្មីៗស្របតាមការវិវឌ្ឍន៍របស់សង្គម។ ខាងក្រោមនេះជាសៀវភៅទាំង ១០ក្បាលដែលលោកអ្នកគួរអាន៖
១) Managing the Mental Game ដោយ Jeff Boss៖ អតីតទាហ៊ាន Navy SEAL លោក Jeff Boss សរសេរសៀវភៅនេះឡើងដើម្បីឱ្យអ្នកអានកសាងជំនឿជាក់លើខ្លួនឯង ជាពិសេសគឺការគ្រប់គ្រងសម្ពាធក្នុងស្ថានភាពច្របូកច្របល់ និងស្ថានភាពដ៏លំបាក។
២) Start with Why ដោយ Simon Sinek៖ គោលគំនិតសំខាន់នៃសៀវភៅនេះគឺបង្ហាញពីការពិតអំពីធុរកិច្ច៖ អតិថិជនមិនទិញអ្វីដែលយើងធ្វើនោះ ប៉ុន្តែទិញដោយសារតែហេតុផលអ្វីដែលអ្នកធ្វើវា (People don't buy what you do, they buy why you do it)។ ការកំណត់គោលដៅវែងឆ្ងាយគឺពិតជាសំខាន់សម្រាប់ជិវិត និងអាជីវកម្ម។
៣) The Go-Giver Leader ដោយ Bob Burg និង John David Mann៖ មេដឹកនាំដ៏អស្ចារ្យគឺមិនមែនព្យាយាមធ្វើខ្លួនជា «មេដឹកនាំ»នោះទេ ប៉ុន្តែគេព្យាយាមធ្វើជាមនុស្ស (Great leaders don't try to act like “leaders.” Instead, they strive to be more human។ សៀវភៅនេះបង្ហាញពីគំនិតប្រកបដោយមនសិការ។
៤) The Dip ដោយ Seth Godin៖ សៀវភៅនេះបង្ហាញថា «អ្នកឈ្នះ គឺបោះបង់ ហើយអ្នកបោះបង់គឺដើម្បីឈ្នះ (winners do quit, and quitters do win)។ សៀវភៅនេះបង្ហាញពីឧបសគ្គកាន់តែធំ នោះរង្វាន់ដែលយើងនឹងទទួលបានក៏កាន់តែធំដែរ។
៥) Freakonoics ដោយ Steven D. Levitt និង Stephen J. Dubner៖ បង្ហាញពីការពិតមួយអំពីភ្នាក់ងារអចលនទ្រព្យ និងរឿងសម្ងាត់អំពីក្រុមហ៊ុន Ku Klux Klan។ ធាតុសំខាន់មួយនៃទ្រឹស្ដីសេដ្ឋកិច្ច គឺការលើកទឹកចិត្ត (incentive)។
៦) Essentialism ដោយ Greg McKeown៖ សៀវភៅនេះជំនួសឱ្យការបង្ហាញពីការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព គឺនឹងជួយអ្នកឱ្យផ្ដោតសំខាន់ទៅការធ្វើកិច្ចការដ៏ត្រឹមត្រូវ (focus on getting the right things done)។
៧) Drive ដោយ Daniel H.Pink៖ បង្ហាញពីការគ្រប់គ្រងផ្លូវចិត្តខាងក្នុងនិងការបង្កើតរឿងថ្មី។ ខ្លឹមសារសំខាន់នៃសៀវភៅនេះគឺដើម្បីទទួលបានបុគ្គលិកដែលបំពេញការងារបានល្អ គឺត្រូវផ្សារភ្ជាប់ហ្នឹងការលើកទឹកចិត្តខាងក្នុងខ្លួន។
៨) Getting Things Done ដោយ David Allen៖ ផ្ដល់នូវខ្លឹមសារដ៏សំខាន់អំពីឧបករណ៍ និងយុទ្ធសាស្ត្រសំខាន់ផ្ដោតសំខាន់ទៅលើការគ្រប់គ្រងថាមពល និងគ្រប់គ្រងដំណើរការនៃលំហូរការងារ (workflows)។
៩) Give and Take ដោយ Adam Grant៖ ភាពជោគជ័យគឺមិនមែនអំពីការធ្វើការលំបាក និងប្រឹងប្រែងនោះទេ ប៉ុន្តែគឺពឹងលើទេពកោសល្យ និងសំណាងដែរ។ សមត្ថភាពដើម្បីសម្រេចជោគជ័យ គឺពឹងពាក់យ៉ាងសំខាន់លើទំនាក់ទំនងដ៏ល្អជាមួយគ្នាទៅវិញទៅមក។
១០) What They Don't Teach You at Harvard Business School ដោយ Mark H. McCormack៖ សៀវភៅដែលផ្ដល់នូវដំបូន្មាន និងព័ត៌មានយ៉ាងច្បាស់លាស់ដែលយើងមិនដែលធ្លាប់សិក្សានៅសាលាណានោះទេ៕