ក្រុមហ៊ុន​​​​ជប៉ុន​ Oji ​ពង្រីក​ទីផ្សារ​លក់​ខោ​​ទឹក​នោម​កូន​ក្មេង​មក​ទីផ្សារ​កម្ពុជា!​



​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ត្រូវ​បាន​ដក​ស្រង់​ និង​ចុះ​​ផ្សាយ​ដោយ​សារព័ត៌មាន​ម៉ាឡេស៊ី​ Asia Nikkei ​បាន​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ជប៉ុន​ Oji Holding ​នឹង​ចាប់​ផ្ដើម​បើក​ទីផ្សារ​លក់​ខោ​ទឹក​នោម​កូន​​ក្មេង​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ និង​វៀតណាម​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ ​យោង​តាម​ប្រភព​ដដែល​​ ​រោងចក្រ​ក្រុមហ៊ុន​ Oji ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​​ដែល​ទើប​បើក​សម្ពោធ​កាល​ពី​ឆ្នាំ​២០១៦​ ​ជា​​អ្នក​ផ្គត់ផ្គង់​ដល់​ទីផ្សារ​​នៅ​ពីរ​ប្រទេស​នេះ។ ​រោង​ចក្រ​នៅ​ម៉ាឡេស៊ី​ ​ផលិត​ខោ​ទឹក​នោម​​មាន​យីហោ​ឈ្មោះ​ Genki ដែល​កំពុង​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ម៉ាឡេស៊ី​ និង​មីយ៉ាន់ម៉ា។ ​ ក្រុមហ៊ុន​ Oji ​រំពឹង​ទុក​ថា​ នឹង​អាច​លក់​ខោ​ទ្រនាប់​​ ១០០​លាន​នៅ​ប្រទេស​បួន​ គឺ​ម៉ាឡេស៊ី កម្ពុជា​ ភូមា​ និង​វៀតណាម​នៅ​ក្នុង​​ឆ្នាំ​នេះ ស្រប​ពេល​ដែល​ខ្លួន​រំពឹង​ថា​ នឹង​ពង្រីក​​ទីផ្សារ​ដល់​ឥណ្ឌា​ ​ហ្វីលីពីន​ និង​ពង្រីក​រោង​ចក្រ​ដែល​មាន​ស្រាប់​​នៅ​​ម៉ាឡេស៊ី៕​​
X
5s