ប្រទេស ២០ដែលបុគ្គលិកបម្រើការងារវិស័យឯកជនមានសុភមង្គលបំផុត
នៅពេលយើងជ្រើសរើសការងារធ្វើ មនុស្សម្នាក់ៗសម្លឹងឃើញពីអត្ថប្រយោជន៍ផ្សេងៗគ្នាពីក្រុមហ៊ុន។ មនុស្សមួយចំនួនឱ្យតម្លៃទៅលើលុយ គឺសំខាន់ជាងអ្វីៗទាំងអស់ ខណៈមួយចំនួនទៀតឱ្យតម្លៃខ្លាំងទៅលើអត្ថប្រយោជន៍បន្ថែម និងទីតាំងរបស់ក្រុមហ៊ុន (បរិយាកាស ឬចម្ងាយ)។
ក្រុមហ៊ុនរបស់ប្រទេសអង់គ្លេសមួយមានឈ្មោះថា Accident Claims Advice បានសិក្សា និងចងក្រងទិន្នន័យមួយដែលបង្ហាញពីប្រទេសចំនួន ២០ដែលបុគ្គលិកបម្រើការងារមានសុភមង្គល (សប្បាយចិត្ត) បំផុតផ្អែកទៅលើអ្វីដែលទទួលបាន។ ទិន្នន័យដែលក្រុមហ៊ុនបង្ហាញមាន ពណ៌បៃតង បង្ហាញចំនួនថ្ងៃធ្វើការ ចំនួនម៉ោងសរុបធ្វើការក្នុងមួយថ្ងៃ និងចំនួនម៉ោងសរុបក្នុងមួយសប្ដាហ៍។ ពណ៌លឿង បង្ហាញពីប្រាក់បៀរវត្សរ៍ប្រចាំឆ្នាំ ពណ៌ខៀវ បង្ហាញថ្ងៃឈប់សម្រាក និងពណ៌ខៀវចាស់បង្ហាញថ្ងៃឈប់សម្រាកដែលទទួលបានប្រាក់ឈ្នួល។ ពណ៌ទឹកក្រូចបង្ហាញពីថ្ងៃឈប់ដោយឈឺទទួលបានប្រាក់ប្រាក់ឈ្នួល និងសន្ទស្សន៍សុភមង្គលសរុប។
តាមទិន្នន័យប្រទេសដាណឺម៉ាកជាប់លេខ ១ក្នុងលោក ខណៈប្រទេសកំពុងអភិវឌ្ឍន៍ពីរ គឺនេប៉ាល់ និងកាម៉េរួនជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីទាំង ២០ប្រទេសនេះដែរ។ សូមមើលតារាងខាងក្រោម៖
[caption id="attachment_34619" align="aligncenter" width="680"] ទិន្នន័យនៃប្រទេសទាំង ២០ ដែលបុគ្គលិកក្រុមហ៊ុនសប្បាយចិត្តបំផុតរៀបចំឡើងដោយ Accident Claims Advice [/caption]