អ្នកដែលចង់ធ្វើការនៅក្នុងផ្នែកធនធានមនុស្ស (Human Resource) នឹងទទួលបានប្រយោជន៍សំខាន់ៗទាំងនេះ
ក្រុមហ៊ុននីមួយៗ តែងបង្កើត ផ្នែកធនធានមនុស្សនេះឡើង ដើម្បី ធ្វើការជ្រើសរើសបុគ្គលិក ហ្វឹកហាត់បុគ្គលិក មើលការខុសត្រូវបុគ្គលិក ក៏ដូចជាគ្រប់គ្រងការដឹកនាំរបស់ក្រុមហ៊ុន ផងដែរ។ ហេតុនេះហើយ វាជាឱកាសល្អមួយ ប្រសិនបើថ្ងៃអនាគតទៅអ្នកអាចធ្វើការផ្នែកនេះ។
១) មានឥទ្ធិពលសម្រាប់ក្រុមហ៊ុនទៅថ្ងៃមុខ៖ អ្នកដែលមាជំនាញផ្នែកធនធានមនុស្សនេះ គឺមាន ការគិតដ៏អស្ចារ្យប្លែកគេ ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេ ដឹងថាក្រុមហ៊ុនចង់បានអ្វីជាងគេ ហើយតែងតែមានគំនិតចង់អភិវឌ្ឍក្រុមហ៊ុន ប្លែកៗ ហើយជោគជ័យថែមទៀត។
២) ប្រាក់ខែខ្ពស់គួរសម៖ ប្រាក់ខែ គឺខ្ពស់គួរសមជាងផ្នែកដទៃ ទៀ ដោយសារតែពួកគេដើរតួសំខាន់ ខ្លាំងក្នុងក្រុមហ៊ុន។ មិនត្រឹមតែប្រាក់ខែគួរសមទេ អ្នកអាចមានឱកាសទទួលបានប្រាក់លើកទឹកចិត្ត សម្រាប់ការខិតខំធ្វើការងារបន្ថែមទៀតផង។
៣) មានឱកាសបានជួយអ្នកដទៃ ច្រើន៖ ការងារផ្នែកធនធានមនុស្សនេះផងដែរ អាចជួយមនុស្សបានច្រើន ណាស់ ក្នុងនោះមាន ការជួយផ្ដល់ឱកាសការងារដល់អ្នកមានសមត្ថភាពតែខ្វះឱកាស រួមទាំងផ្ដល់នូវអ្វីដែលបុគ្គលិកក្រុមហ៊ុន ចង់បានទៀងផង។
៤) អាចជួយអភិវឌ្ឍអ្នកជុំវិញខ្លួនបាន៖ ការងារនេះគឺភាគច្រើនចង់អភិវឌ្ឍ បុគ្គលិករបស់ក្រុមហ៊ុន។ ហេតុនេះអ្នកធ្វើការផ្នែកធនធានមនុស្ស នឹងស្វែងរកមេរៀនទាំងឡាយណាដើម្បីយកមកបង្រៀន ណែនាំដល់បុគ្គលិកទាំងអស់ឲ្យ យល់ពីការងាររបស់ពួកគេ កាន់តែ ច្បាស់ទៅៗ ។
៥) ឃើញបញ្ហា មុនអ្នកណាៗ ទៅទៀត៖ ផ្នែកធនធានមនុស្ស មុននឹងចាប់ផ្ដើមធ្វើអ្វីមួយពួកគេតែងគិតពីបញ្ហាដែលអាចនឹងមកដល់។ ដូចនេះ ពួកគេអាចទស្សន៍ទាយដឹងពីបញ្ហានិងឧបសគ្គនៅថ្ងៃមុខ បានយ៉ាងរហ័ស។
៦) រៀន ប្រើប្រាស់ប្រព័ន្ធ បច្ចេកវិជ្ជាថ្មីៗ ៖ អ្នកប្រហែលមិនដឹងឡើយ ថា ផ្នែកធនធានមនុស្ស នេះគឺមានប្រព័ន្ធ បច្ចេកវិជ្ជាទំនើបៗ និងថ្មីៗ ណាស់ដែលអ្នក មិនដែលឃើញ។ ដូចនេះបើបានធ្វើការទីនោះ ប្រាកដណាស់ អ្នកនឹងយល់ដឹងកាន់តែច្រើន លើសពីការរំពឹងទុកទៀតក៏ថាបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ workology