​ចាប់​ពី​ដើម​ខែ​មេសា​តទៅ​ ​​អត្រា​ការ​ប្រាក់​​​ខ្ពស់​បំផុត​​ដែល​ MFI ​យក​ពី​អតិថិជន​គឺ​ត្រឹម​ ១៨%​​



​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​​ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្ដី​​​ប្រកាស​​ព័ត៌មាន​មួយ​ស្ដី​ពី​ការ​ដាក់​ពិដាន​អត្រាការ​ប្រាក​ឥណទាន​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ប្រតិបត្តិករ​ឥណទាន​ជនបទ​ទាំង​អស់​​ ​មាន​កម្រិត​ ១៨%។ ១៨%​គឺ​ជា​កម្រិត​​អតិបរមា​នៃ​អត្រា​ការ​ប្រាក់​ឥណទាន​ ដែល​គ្រឹះស្ថានទទួល​ប្រាក់​បញ្ញើ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ប្រតិបត្តិករ​ឥណទាន​ជនបទ​ទាំង​អស់​​​អាច​​កំណត់​យក​ពី​អតិថិជន​ដែល​ខ្ចី​​ប្រាក់​ពី​គ្រឹះស្ថាន។ សូម​មើល​សេចក្ដី​ប្រកាស​ព័ត៌មាន៖
X
5s