ជឿ​ឬ​អត់​? មនុស្ស​ស្រី​ ចារិត​ប្រុស និង​មនុស្ស​ប្រុស​ចារិត​ស្រី​ជា​មនុស្ស​មាន​ការ​ឆ្នៃ​ប្រឌិត​ខ្ពស់​



និយាយ​ដោយ​ត្រង់​ទៅ តើ​អ្នក​ជា​មនុស្ស​ប្រុស​ឬ​ក៏​មនុស្យ​ស្រី​ឲ្យ​ប្រាកដ? បុរស​ដែល​មាន​ចិត្ត​ទន់ ហើយ​ងាយ​ពិបាក​ចិត្ត ចំណែក​ឯ​ស្រី​វិញ បង្ហាញ​អត្តចរិត​ឆេវឆាវ និង​ រឹងទទឹង​សម្រាប់​អ្នក​ដទៃ គឺ​សុទ្ធ​តែ​បង្ហាញ​ថា​អ្នក​មាន​ភេទ​២​លាយឡំ​គ្នា។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ថា​ ហេតុអ្វី​អ្នកមាន​ចារិត​២​គឺ​ជា​មនុស្ស​មាន​ភាព​ឆ្នៃ​ប្រឌិត​ខ្ពស់​?

១) «មាន​គំនិត​២​ផ្សេង​គ្នា​ក្នុង​ការ​គិត​អ្វី​មួយ​»៖ ប្រភេទ​មនុស្ស​នេះ​ គឺ​មាន​គំនិត​ទូលំទូលាយ​ណាស់​ក្នុង​ការ​គិត​អ្វី​មួយ ដោយ​សារ​តែ​ពួក​​គេ​​មាន​ផ្នត់​គំនិត​ជា​បុរស​ផង​និង​នារី​ផង​ក្នុង​ពេល​តែ​មួយ​។

២) «​ពួក​គេ​រឹង​ និង​ទន់ជ្រាយ​ក្នុង​ពេល​តែ​មួយ​»៖ ពួក​គេ​ មាន​គំនិត​ជា​បុរស​ ផង​និង​ជា​នារី​ផង​ក្នុង​ពេល​តែ​មួយ ដែល​ជា​ហេតុ នាំ​ឲ្យ​ អារម្មណ៍​រឹងទទឹង​ផង​ និង​ទន់ជ្រាយ​កើត​ឡើង​ដំណាល​គ្នា។ ដូច​ដែល​អ្នក​បាន​ឃើញ រឿង Hollywood ខ្លះ មាន​តារា​សំដែង​ស្រី​ជា​ច្រើន ​ដែល​អាច​បង្ហាញ​ខ្លួន​បាន​ល្អ​បំផុត ក្នុង​ឈុត ឆាក​វាយ​ប្រយុទ្ធ​ កាប់ ចាក់​នានា ។ នារី​ៗ សម​តែ​សំដែង​ជា​នារី​ទន់ភ្លន់ រៀប​ឬក​សម​ជា​ស្ដ្រី​ ចុះ​ហេតុ​អ្វី​មក​កាប់ ចាក់​វិញ​? មូលហេតុ​នេះ​គឺ​​ដោយ​សារ​តែ​ ចារិត​ ២​ភេទ​លាយ​បញ្ចូល​គ្នា​នេះ​ឯង នាំ​ឲ្យ​ពួក​គេ​អាច​សំដែង​រឿង​ស៊ី​គ្នា​ដោយ​មិន​ប្រកាន់​ភេទ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s